ការ​ប្រឡងផាវ​​​​ដីនៅខេត្ត Hai Duong

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈការប្រឡងផាវដីខេត្ត Hai Duong ឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Con Son - Kiep Bac ក្នុងទីក្រុង Chi Linh។ 

ការប្រឡងនេះបានប្រមូលផ្តុំអ្នកចូលរួមចំនួន២១០នាក់ មកពីក្រុមប្រកួតផាវដីចំនួន ៧ក្រុម គឺ Nghia An, Ung Hoe, An Duc (ស្រុក Ninh Giang) Quang Khai, Minh Duc, Dai Hop (ស្រុក Tu Ky) និង Duc Xuong (ស្រុក Gia Loc)។

ការ​ប្រឡងផាវ​​​​ដីនៅខេត្ត Hai Duong - ảnh 1ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Hai Duong បានទម្លាក់ផាវដីដំបូងគេក្នុងការប្រឡងនេះ។ រូបថត៖ Manh Tu/TTXVN

ជាលទ្ធផល ក្នុងវិញ្ញាសារផាវតូច រង្វាន់ទី១ បានទៅលើក្រុមរបស់ឃុំ Duc Xuong (ស្រុក Gia Loc)។ ក្នុងវិញ្ញាសារផាវធំ ក្រុមឃុំ Nghia An (ស្រុក Ninh Giang) ទទួលបានចំណាត់ថ្នាក់លេខ១។ រង្វាន់សម្រាប់ផាវដីវែងជាងគេបានទៅលើអ្នកបាញ់ផាវ Pham Quang Giam (ឃុំ Nghia An)។ ផាវធ្វើពីដីឥដ្ឋគឺជាល្បែងលេងប្រជាប្រិយដែលមានអាយុកាលតាំងពីយូរណាស់មកហើយ នៅតំបន់ដីសណ្តភាគខាងជើង។ បច្ចុប្បន្ននេះ នៅទីក្រុង Hai Duong ល្បែងប្រជាប្រិយនេះនៅតែត្រូវបានអភិរក្សនិងពង្រីកនៅបណ្តាស្រុក Ninh Giang ស្រុក Gia Loc និងស្រុក Tu Ky។ ជារៀងរាល់ឆ្នាំ ចាប់ពីខែមករាដល់ខែមេសា តាមច័ន្ទគតិ ភូមិឃុំជាច្រើនក្នុងខេត្ត Hai Duong បានរៀបចំការប្រឡងផាវធ្វើពីដីឥដ្ឋនេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ