ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ - ព្រឹត្តិការណ៍វប្បធម៌តភ្ជាប់ខឿនអរិយធម៌ទាំងពីរ អាស៊ី - អឺរ៉ុប
(VOVWORLD) -នារាត្រី ថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមនិងមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យជាតិហាណូយបានរួមសហការរៀបចំ វគ្គផ្ដាច់ព្រ័ត្រ ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ ។
ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ - ព្រឹត្តិការណ៍
វប្បធម៌តភ្ជាប់ខឿនអរិយធម៌ទាំងពីរ អាស៊ី - អឺរ៉ុប |
នារាត្រី ថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមនិងមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យជាតិហាណូយបានរួមសហការរៀបចំ វគ្គផ្ដាច់ព្រ័ត្រ ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ ។ អញ្ជើញចូលព្រឹត្តិតិការនេះមានអគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai តំណាងមហាវិទ្យាល័យភាសាបរទេស សាកលវិទ្យាល័យជាតិហាណូយ និងតំណាងអង្គការនិយាយភាសាបារាំងប្រចាំនៅវៀតណាម។
ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅចំនឹងពេលរំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវាវៀតណាមទទួលរៀបចំសន្និសីទជាន់ខ្ពស់និយាយភាសាបារាំងលើកដំបូងនៅទីក្រុងហាណូយ(១៩៩៧ - ២០១៧) ហើយជាឱកាសសម្រាប់អ្នកសិក្សា អ្នកស្រឡាញ់ភាសាបារាំងជួបប្រាស្រ័យ។
អញ្ជើញថ្លែងមតិនៅក្នុងរាត្រីផ្ដាច់ព្រ័ត្រនេះ លោក Nguyen Tien Long នាយកកាណាល់ជាតិផ្សាយជាភាសាបរទេស(VOV ៥) នៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖
"ថ្ងៃនេះយើងបានទស្សនាព្រឹត្ដិការណ៍វប្បធម៌ដែលមានអត្ថន័យក្នុងការត្ជាប់ ខឿនអរិយធម៌ទាំងពីរ អាស៊ី - អឺរ៉ុប នេះគឺរាត្រីផ្ដាច់ព្រ័ត្រការប្រឡងសំនៀងបារាំងដែលបកស្រាយដោយបេក្ខជនវៀតណាម។ នេះគឺជាសកម្មភាពសហប្រតិបត្តិការដែលមានអត្ថន័យរវាងវិទ្យុសម្លេងវៀតណាម និងមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យជាតិហាណូយ។ ការប្រឡងសំនៀងបារាំងឆ្នាំ ២០១៧ គឺជាលទ្ធផលផ្ទាល់នៃកិច្ចសហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាពរបស់ កាណាល់ជាតិផ្សាយជាភាសាបរទេស(VOV ៥) នៃវិទ្យុសម្លេងវៀតណាម ជាមួយ មហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យជាតិហាណូយ។
នៅក្នរាត្រី វគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនឆ្នើមចំនួន ១០ រូបបានបកស្រាយបទចំរៀងដោយសំនៀងពោរពេញទៅដោយមនោសញ្ចេតនា។ ពានរង្វាន់លេខ ១ ត្រូវបានប្រគល់ជូនបេក្ខនារី Do Phuong Quynh ជាមួយបទចម្រៀង "Derníere danse" ។ គណៈចាត់កាំងក៏បានប្រគល់ជូនរង្វាន់លេខ២ ចំនួន ១ រង្វាន់ ពាន់រង្វាន់លេខ ៣ ចំនួន ១ និងពាន់រង្វាន់លើកទឹកចិត្តចំនួន ២ រង្វាន។
ដោយមានសារ សំនៀងជាមធ្យោបាយដើប្បីបង្ហាញមនោសញ្ចេតនាជាមួយភាសារបារាំង ការប្រឡងនេះបានរៀបចំឡើងសំដៅលើកទឹកចិត្ត ចលនារៀនភាសាបារាំងនៅវៀតណាម។ លោក Dinh Hong Van ប្រធានដេប៉ាឌឺម៉ង់ភាសារបរទេស និងវប្បធម៌បារាំងមហាវិទ្យាល័យភាសាបរទេសនៃសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា៖
"គោលដៅរបស់យើងគឺជំរុញចលនាចលនារៀនភាសាបារាំងដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិតមហាវិទ្យាល័យភាសាបរទេសនៃសកលវិទ្យាល័យជាតិហាណូយក៏ដូចជានិស្សិតវៀតណាមនៅសាលាផ្សេងៗទៀត ឬក៏ជនវៀតណាមដែលកំពុងសិក្សាភាសាបារាំងចូលរួមការប្រឡងនេះ។ ហើលគោលដៅមួយទៀតគឺសរឲ្យឃើញថាការរៀនភាសារបារាំងមិនត្រឹមតែមាននៅសាលាប៉ុណ្ណោះទែ ថែមទាំងនៅក្នុងសកម្មភាពនានាទៀតផង៕