ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២០៖វៀតណាមឈរលំដាប់ទី២ពិភពលោក
(VOVWORLD) - គួរបញ្ជាក់ថា ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥២ឆ្នាំ ២០២០ត្រូវបានរៀបចំឡើងនៅប្រទេសទួរគី ដោយមានការចូលរួមប្រឡង តាមប្រព័ន្ធវីដេអូរបស់ក្រុមជម្រើសជាតិមកពីប្រទេសនិងដែនដីចំនួន៦០។
ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២០។ |
នាព្រឹកថ្ងៃទី៣១ កក្កដា ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម បានជូនដំណឹងថា បេក្ខជនទាំង៤នាក់នៃក្រុមជម្រើសជាតិវៀតណាមដែល ចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិឆ្នាំ២០២០ សុទ្ធតែដណ្ដើមបាន មេដាយមាស។ លទ្ធផលចុងក្រោយគឹ ក្រុមវៀតណាមឈរលំដាប់ទី២ បន្ទាប់ពីក្រុមអាមេរិក។ នេះជាស្នាដៃដ៏ល្អបំផុតតាំងពីមុនមករបស់ក្រុម ជម្រើសជាតិវៀតណាមចូលរួមការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិ។
គួរបញ្ជាក់ថា ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិលើកទី៥២ឆ្នាំ ២០២០ត្រូវបានរៀបចំឡើងនៅប្រទេសទួរគី ដោយមានការចូលរួមប្រឡង តាមប្រព័ន្ធវីដេអូរបស់ក្រុមជម្រើសជាតិមកពីប្រទេសនិងដែនដីចំនួន៦០។ បេក្ខជនទាំង៤នាក់របស់វៀតណាមសុទ្ធតែទទួលបានពិន្ទុជាង៩០/១០០៕