ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9

ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9 - ảnh 1
ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅ ADMM-9 (quandoinhandan.com)

        Vovworld-ឆ្លើយសម្ភាសសារព័ត៌មានក្នុងឱកាសបញ្ចប់សន្និសីទរដ្ឋមន្ត្រី​
ក្រសួង​ការពារជាតិបណ្ដាប្រទេសអាស៊ានលើកទី៩ (ADMM-9) នៅប្រទេស​
ម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួងការពារជាតិវៀតណាមលោក Phung Quang Thanh បាន
អះអាងថា​គណៈ​ប្រតិភូ​វៀតណាមសកម្មរួមចំណែកដើម្បីកសាងសហគមន៍
​នយោបាយសន្តិសុខ​របស់អាស៊ានដោយសំណើរជាច្រើន។ ទីមួយគឺលើកកំពស់
ការស្មោះត្រង់និងការ​ទទួលខុសត្រូវរបស់ប្រទេសសមាជិកនីមួយៗក្នុងការធានា
និងរក្សាសន្តិភាពស្ថិរភាពនិងសន្តិសុខសុវត្ថិភាពក្នុងដំបន់។ ទីពីរគឺបង្កើនតួនាទី
​របស់ ADMM តាមរយៈការ​ទាក់ទង​អំពីសន្តិសុខលើគ្រប់វិស័យ។​ ទីបីគឺបង្កើន​ទំនាក់
ទំនងទ្វេភាគីរវាងបណ្ដា​ប្រទេស​អាស៊ាន។ ក្នុងឱកាសរំលឹកខួបលើក​ទី​១០​នៃ
សកម្មភាពសហប្រតិបត្តិការ​ ADMM នាឆ្នាំ២០១៦ វៀតណាមស្នើរមានការ​វាយ
​តំលៃបូកសរុបនិងសំណើរ​ទិសដៅ​សំរាប់ ADMM ក្នុងដំណាក់កាល​អភិវឌ្ឍន៍​៥ដល់
១០ឆ្នាំជាបន្ត។ វៀតណាមក៏ស្នើរ​បង្កើត​យន្តការទប់ទល់ទាន់​ពេលវេលានឹងបញ្ហា
សន្តិសុខក្រៅប្រពៃណីថ្មីដែលទើប​នឹង​កើត​មានឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ