ការផ្ទុះនៅវិទ្យាស្ថានអាកាសចរណ៍ - អវកាស Mozhaisky៖ និស្សិត វៀតណាម សុទ្ធតែមានសុវត្ថិភាព
(VOVWORLD) -ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំ នៅ រុស្ស៊ីលោក Ngo Duc Manh បានឲ្យដឹងថា៖ មាននិស្សិតវៀតណាមចំនួន ២៥ នាក់ ដែលសិក្សារៀនសូត្រនៅវិទ្យាស្ថាននេះ។
កម្លាំងសង្គ្រោះនៅកន្លែងកើតហេតុ។ (រូបថត: mirror) |
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានប្រកាសថានិស្សិតវៀតណាមទាំងអស់ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានអាកាសចរណ៍ អវកាស Mozhaisky នៅទីក្រុង Saint Petersburg មានសុវត្ថិភាព ក្រោយ ពី កើត មាន ការផ្ទុះ នៅវិទ្យាស្ថានកាលពីថ្ងៃទី ២ ខែមេសា។ ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំ នៅ រុស្ស៊ីលោក Ngo Duc Manh បានឲ្យដឹងថា៖ មាននិស្សិតវៀតណាមចំនួន ២៥ នាក់ ដែលសិក្សារៀនសូត្រនៅវិទ្យាស្ថាននេះ។
មុននេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា មានមនុស្សចំនួន ៣ នាក់ ត្រូវរង របួសស្រាលក្នុងការផ្ទុះនេះ។ វត្ថុបំផ្ទុះត្រូវបាន ដាក់នៅ ក្រោមជណ្តើរ នៅ វិទ្យាស្ថាននេះ។ ស្ថាប័នមានសមត្ថកិច្ចបានឡោមព័ទ្ធកន្លែងកើតហេតុ ជម្លៀស និស្សិត និងគ្រូបង្រៀនទាំងអស់។ កងកម្លាំងបោសសម្អាតគ្រាប់បែកមីន និង កម្លាំង ពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅកន្លែងកើតហេតុផងដែរ៕