ការផ្ទុះអាវុធនៅទីក្រុង Strasbourg ប្រទេសបារាំងបានបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់
(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែធ្នូ ការផ្ទុះអាវុធមួយបានកើតឡើងនៅផ្សារណូអែលនៅមជ្ឈមណ្ឌលទីក្រុង Strasbourg (ប្រទេសបារាំង) ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ត្រូវស្លាប់និងរងរបួសចំនួន ១១ នាក់។
ការផ្ទុះអាវុធនៅទីក្រុង Strasbourg ប្រទេសបារាំងបានបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់ |
នាបច្ចុប្បន្ន ផ្សារនេះត្រូវបានជម្លៀសហើយប៉ូលីសប្រដាប់អាវុធមានវត្តមាននៅកន្លែងកើតហេតុនេះផងដែរ។ សារព័ត៌មានបារាំង បានដកស្រង់ប្រភពព័ត៌មានពីប៉ូលីស បានឲ្យដឹងថា បន្ទាប់ពីការផ្ទុះអាវុធច្រើនម៉ោងមក កម្លាំងពិសេសរបស់បារាំងបានឡោមព័ទ្ធចាប់ខ្លួនជនល្មើស។ ការបាញ់កាំភ្លើងបានផ្ទុះឡើងរវាងភាគីទាំងពីរ ហើយនាពេលបច្ចុប្បន្ន មុខសញ្ញានៅតែសម្ងំលាក់ខ្លួនក្នុងហាងលក់ទំនិញមួយនៅផ្លូវ Epinal ។
គិតមកដល់ពេលនេះ រឿងហេតុដែលកើតមានឡើងនៅតែមិនដឹងច្បាស់លាស់នៅឡើយ ក៏ប៉ុន្តែរដ្ឋអាជ្ញាទទួលបន្ទុកការប្រឆាំងភេរវករបានបើកការស៊ើបអង្កេតហើយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក Christophe Castaner បានឲ្យដឹងថាភ្នាក់ងារសន្តិសុខបានស្គាល់ច្បាស់លាស់ជនល្មើស ខណៈពេលដែលអាជ្ញាធរនៅមូលដ្ឋានបានអះអាងថា មុខសញ្ញានេះមានឈ្មោះស្ថិតនៅក្នុងបញ្ជីក្រោមការតាមដានរបស់ភ្នាក់ងារចារកម្មផងដែរ៕