ការផ្លាស់ប្ដូរឌីជីថលជាតិ៖ ចែករំលែកនិងតភ្ជាប់

(VOVWORLD) - តារាងរៀបចំណាត់ថ្នាក់ស្ដីពីសន្ទស្សន៍មួយចំនួនដូចជា ហេដ្ឋារចនា សម្ព័ន្ធឌីជិថល ពលរដ្ឋឌីជីថល និងពាណិជ្ជកម្មឌីជីថល ចាប់តាំងពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៩ បានសរឲ្យឃើញថា វៀតណាមទទួលបានលទ្ធផល វិជ្ជមានជាច្រើនបើប្រៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក។ 
ការផ្លាស់ប្ដូរឌីជីថលជាតិ៖ ចែករំលែកនិងតភ្ជាប់ - ảnh 1វេទិកាទាក់ទាញការចូលរួមរបស់អ្នកតំណាងយ៉ាងច្រើនកុះករ។ (រូបថត៖ Vietnam+)

វេទិកាជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ - ទិវាផ្លាស់ ប្ដូរឌីជីថលវៀតណាមឆ្នាំ២០២០ ក្រោមមូលបទ “ការផ្លាស់ប្ដូរឌីជីថលជាតិ - ចែករំលែកនិងតភ្ជាប់” បានប្រារព្ធធ្វើឡើងនាថ្ងៃទី១៤ ខែធ្នូ នៅទីក្រុងហាណូយ។

តារាងរៀបចំណាត់ថ្នាក់ស្ដីពីសន្ទស្សន៍មួយចំនួនដូចជា ហេដ្ឋារចនា សម្ព័ន្ធឌីជិថល ពលរដ្ឋឌីជីថល និងពាណិជ្ជកម្មឌីជីថល ចាប់តាំងពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៩ បានសរឲ្យឃើញថា វៀតណាមទទួលបានលទ្ធផល វិជ្ជមានជាច្រើនបើប្រៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់អាស៊ី-ប៉ាស៊ី ហ្វិក។ នៅក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19 បច្ចេកវិទ្យាព័ត៌មានបាន ក្លាយទៅជាមូលដ្ឋានគ្រឹះដែលជំរុញ ដំណើរការផ្លាស់ប្ដូរឌីជីថលនៅតាម ប្រទេសជាច្រើន រួមទាំងវៀតណាមទៀតផង។ លោក Nguyen Huy Dung អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម បានចាត់ទុកថា ដើម្បីជំនះពុះពារលើបញ្ហាប្រឈមដែលអាចកើតមានឡើងក្នុងដំណើរការផ្លាស់ប្ដូរឌីជីថលនោះ វិធីតែមួយគត់គឺត្រូវធ្វើសកម្មភាពតែម្ដង។ លោកអនុ រដ្ឋមន្រ្តីបានឲ្យដឹងថែមទៀតថា៖ “ការផ្លាស់ប្ដូរឌីជីថលមានន័យថា យើងបន្លាស់ទីពីលំហពិតទៅកាន់ លំហឌីជីថល។ ការបន្លាស់ទីនេះ គឺប្រការថ្មី ដែលមិនធ្លាប់មានតាំងពីមុន មកទេ ហេតុដូច្នេះ យើងត្រូវចែករំលែក ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ការ បន្លាស់ទីនេះ ក៏ជាដំណើរការដ៏យូរអង្វែងមួយផងដែរ ហេតុដូច្នេះ យើងត្រូវ តែរួមដំណើរ ហើយតភ្ជាប់ជាមួយគ្នា។ ការផ្លាស់ប្ដូរឌីជីថលត្រឹមតែសម្រេច បានជោគជ័យ នៅពេលមានការចូលរួមរបស់ប្រជាជនទាំងមូលតែប៉ុណ្ណោះ។ មានន័យថា បច្ចេកវិទ្យាឌីជីថល សេវាកម្មឌីជីថលត្រូវការរីកសាយភាយ យ៉ាងទូលំទូលាយ ដោយមានតម្លៃសមរម្យ ងាយប្រើប្រាស់ ហើយនាំមកនូវ ផលប្រយោជន៍សម្រាប់មនុស្សគ្រប់រូប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ