ការផ្លាស់ប្តូរឌីជីថលគឺជាកត្តាស្នូលដើម្បីជំរុញកំណើន

(VOVWORLD) - នៅឆ្នាំ ២០២១ វៀតណាមបន្តខិតខំប្រឹងប្រែងជាច្រើនដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំង និងរុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩។ ឆ្នាំ ២០២១ ក៏ជាឆ្នាំដើមដំបូងដែលបានអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ សម្រាប់ដំណាក់កាល ២០២១-២០៣០ ។ 
ការផ្លាស់ប្តូរឌីជីថលគឺជាកត្តាស្នូលដើម្បីជំរុញកំណើន - ảnh 1ប្រភព៖ thoibaonganhang.vn

ដើម្បីឆ្ពោះទៅរកគោលដៅដ៏ធំធេង សំដៅផ្លាស់ប្តូរប្រទេសជាតិនោះ ការផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទុកថាជាកត្តាស្នូល ដើម្បីជួយសម្រួលដល់ការជំរុញកំណើន និងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានឲ្យដឹងថា៖ បញ្ហាសំខាន់ទាំង ៤ ក្នុងការផ្លាស់ប្តូរឌីជីថលគឺ៖ ធ្វើជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ធ្វើជាម្ចាស់នៃមូលដ្ឋានឌីជីថល; ធ្វើជាម្ចាស់លំហអ៊ីនធឺណិតជាតិ ឆ្ពោះទៅរកការអភិវឌ្ឍលំហ អ៊ីនធឺណិតជាតិប្រកបដោយសុវត្ថភាព មនុស្សសាស្ត្រ និងទូលំទូលាយ ហើយធ្វើជាម្ចាស់បច្ចេកវិទ្យាផលិតកម្ម“ Make in Vietnam”។ តាមនោះ ឆ្ពោះទៅរកគោលដៅបង្កើតសហគ្រាសបច្ចេកវិទ្យាឌីជីថលវៀតណាម ដែលមានសមត្ថភាព ពេញលេញ ដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ ការផ្លាស់ប្តូរឌីជីថលរួមចំណែកដល់ការកសាងសង្គមឌីជីថល ជំរុញខ្លាំងក្លា និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយតភ្ជាប់ជាមួយនឹងគំរូកំណើន លើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព ស្វ័យភាព និងការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ