ការផ្លាស់ប្តូរសិល្បៈដើម្បី​លើកតម្កើងពណ៌វប្បធម៌នៃសមាជិកអាស៊ាន

(VOVWORLD) - អបអរសាទរខួបលើកទី ៥៦ ឆ្នាំនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (១៩៦៧-២០២៣) និង ៧៨ ឆ្នាំនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៣) នាយប់ថ្ងៃទី ៣០ ខែសីហា សហព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានសហការជាមួយស្ថានទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈអន្តរជាតិ។ 
ការផ្លាស់ប្តូរសិល្បៈដើម្បី​លើកតម្កើងពណ៌វប្បធម៌នៃសមាជិកអាស៊ាន - ảnh 1គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍ ដើម្បីបង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាព។ រូបថត៖ Nguyen Viet/VNA

ថ្លែងមតិនៅកម្មវិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ លោក Nguyen Ngoc Ky បានអះអាងថា កិច្ចសហប្រតិបត្តិការមិត្តភាពនិងការតភ្ជាប់តំបន់ក្នុងក្របខ័ណ្ឌអាស៊ានបន្តជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសធ្វើពិពិពិធកម្ម ពហុភាគីនិយកម្មរបស់វៀតណាម។ រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកកសាងអាស៊ានឱ្យកាន់តែស្អិតរមួតនិងរឹងមាំថែមទៀត នាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសសមាជិកលើវេទិកាទ្វេភាគីនិងពហុភាគីឲ្យកាន់តែមានភាពរឹងមាំនិងមានប្រសិទ្ធភាពជាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ