ការផ្លាស់​ប្តូរ​អំ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​​ និង​​បញ្ហាពហុ​ភាគី​មួយ​ចំនួន​រវាង​វៀតណាម​និង​EU

(VOVWORLD) - នៅថ្ងៃទី២ ខែធ្នូ នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giangរួមជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប(EU)លោក Giorgio Aliberti និងឯកអគ្គរដ្ឋទូតបារាំង ស៊ុយអែតប៉ូឡូញ និងឆែក បានធ្វើការពិភាក្សាអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីនិងបណ្ហាពហុភាគីមួយចំនួនរវាងវៀតណាមនិងសហភាពអឺរ៉ុប។
ការផ្លាស់​ប្តូរ​អំ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​​ និង​​បញ្ហាពហុ​ភាគី​មួយ​ចំនួន​រវាង​វៀតណាម​និង​EU - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ baoquocte.vn)

ភាគីទាំងពីរបានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយដែលកំពុងអភិវឌ្ឍន័កាន់តែប្រសើរឡើង ហើយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានការខិតខំដើម្បីអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគ(EVIPA) ដោះស្រាយរាល់ឧបសគ្គនានាទាក់ទងនឹងកាតលឿងសម្រាប់ជលផលវៀតណាម និងឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ក្នុងបរិបទដែលវីរុសបំប្លែងខ្លួនថ្មីកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ។

ទាក់ទងនឹងសន្និសីទលើកទី១០ដើម្បីពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយភាអាវុធ នុយក្លេ អ៊ែរ(NPT) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមករាឆ្នាំ ២០២២នៅទីក្រុងញូវយ៉ក(សហរដ្ឋអាមេរិក) ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ខ្លួនដោយយល់ស្របថា នេះជាឱកាសសម្រាប់ប្រទេសសមាជិកដើម្បីបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តនយោបាយរបស់ខ្លួន វាយតម្លៃការអនុវត្តសន្ធិសញ្ញា NPT និងលលើកឡើងទិសដៅ បង្កើតកម្លាំងចលករថ្មីសម្រាប់ការអនុវត្តសន្ធិសញ្ញាNPT នាពេលខាងមុខ។ភាគីទាំងពីរក៏បានឯកភាពបន្តការផ្លាស់ប្តូរយោបល់និងកិច្ចសន្ទនាដើម្បីបង្កើនការយោគយល់គ្នាទៅវិញទៅមកលើបញ្ហាផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក សុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការក្នុងយន្តការដែលមានស្រាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ