ការផ្អាកអនុវត្តកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ EU របស់អ៊ុយក្រែននឹងបង្កើតបរិយាកាសដោះស្រាយវិបត្តិ
|
ការផ្អាកអនុវត្តកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយ EU របស់អ៊ុយក្រែននឹងបង្កើតបរិយាកាសដោះស្រាយវិបត្តិ (Image: VNA) |
(VOVworld) – ការផ្អាកអនុវត្តកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែននឹងបង្កើតបរិយាកាសដោះស្រាយវិបត្តិដែលកំពុងអូសបន្លាយក្នុង
រយៈ ពេល ៥ ខែកន្លងមកនៅប្រទេសអឺរ៉ុបខាងកើតនេះ។ នេះគឺជាសេចក្តីថ្លែងការ
ណ៍របស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ដែលត្រូវបាននាំចេញ
នៅសន្និសីទ កាសែត នាថ្ងៃទី ២៦ កញ្ញា នៅទីស្នាក់ការរបស់ អ.ស.ប. ទីក្រុង New
York អាមេរិក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានអះអាងថា៖ ដោយមានការទទួល
បានកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ខាងកើតអ៊ុយក្រែនរួមជាមួយសេចក្តី
សម្រេចរបស់ប្រធានាធិបតីនៃ ប្រទេសនេះ លោក Petro Poroshenko ស្តីពីការផ្អាកអនុវត្តកិច្ចព្រមព្រៀងជាមួយ EU រុស្ស៊ីសង្ឃឹមថា៖ ដំណើរការដោះស្រាយជំលោះនៅតំបន់ខាងកើតនឹងមានយថាទស្ស។ ផ្តោតទៅលើស្ថានភាពសន្តិសុខក្នុងតំបន់ លោក Lavrov បានចាត់ទុកថា៖ វិបត្តិនៅ ប្រទេសជិតខាងគឺជាផលវិបាក មិនមែនជាមូលហេតុដែលនាំមកនូវវិបត្តិសន្តិសុខនៅ
អឺរ៉ុបនិងបង្ហាញនូវការខ្វែងគំនិតនៅតំបន់អឺរ៉ុប-មហាសាគរទេ៕