ការពិគ្រោះយោបល់នយោបាយនិងកិច្ចសន្ទនាយុទ្ធសាស្ត្រឥណ្ឌា-វៀតណាម
(VOVWORLD) - ការពិគ្រោះយោបល់នយោបាយលើកទី១១ និងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី៨ រវាងក្រសួងការបរទេសវៀតណាម និងឥណ្ឌាបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែវិច្ឆិកា តាមទម្រង់អនឡាញ ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Riva Ganguly Das ជាសហប្រធាន។
អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung (រូបថត៖ TTXVN) |
ភាគីទាំងពីរបានពិនិត្យមើលលើការវិវឌ្ឍនាពេលថ្មីៗនេះក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាតាមស្មារតីនៃ "”ចក្ខុវិស័យរួមសម្រាប់សន្តិភាព វិបុលភាព និងមនុស្ស” ដោយនាយករដ្ឋមន្ត្រីឥណ្ឌានិងវៀតណាមអនុម័តក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ (ខែធ្នូ ឆ្នាំ ២០២០) និងផែនការសកម្មភាពឆ្នាំ ២០២១-២០២៣ ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចុះហត្ថលេខា។ ភាគីទាំងពីរបានពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការផ្លាស់ប្តូរកម្រិតខ្ពស់ និងការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌា និងវៀតណាមនៅឆ្នាំ ២០២២។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ជាពិសេសនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ និងស្វែងរកឱកាសថ្មីៗសម្រាប់ភាពជាដៃគូ សំដៅជួយឧបត្ថម្ភដល់ការស្តារសេដ្ឋកិច្ចឡើងវិញ៕