ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសស្នូរវ៉េនីនិងក្រូអាស៊ី
|
ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេស ស្នូរវ៉េនីនិងក្រូអាស៊ី(VOV) |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនង
ការទូតរវាងវៀតណាមនិងស្នូរវ៉េនីនិងក្រូអាស៊ី ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ កក្កដា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញ ទស្សនកិច្ចនៅប្រទេសទាំងពីរនេះ។
នៅក្នុងជំនួបពិគ្រោះយោបល់នយោបាយ និងជំនួបប្រាស្រ័យនានា គណៈ
ប្រតិភូវៀតណាមនិងប្រទេសទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាព
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសនិមួយៗ ផ្លាស់ប្តូររាល់វិធានការនានា
ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាមួយចំនួននៅក្នុងតំបន់ ដែល ភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ប្រទេសទាំងពីរ ស្នូរវ៉េនីនិងក្រូអាស៊ីបាន ចាត់ទុកថា៖ ទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមក្នុងរយៈពេលកន្លងទៅ បាន
មានការអភិវឌ្ឍន៍ស កម្មជាច្រើន។ ប្រទេសទាំងពីរបានវាយតំលៃខ្ពស់ចំពោះរាល់
ស្នាដៃដែល វៀតណាមទទួលបានក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាតួនាទីរបស់វៀតណាមត្រូវបានលើក
កំពស់ពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងនោះអះអាង
គោលបំណងចងបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយ
វៀតណាម។
ស្ដីពីបញ្ហានៅសមុទ្រខាងកើត ស្នូរវ៉េនីនិងក្រូអាស៊ីបានសម្ដែងនូវការព្រួយបារម្ភ
ចំពោះបណ្ដាបំរ៉ែបំរួលនៅលើសមុទ្រខាងកើត ចាប់ពីពេលចិនបានដាក់ស្ថានីយ
ខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម និងវាយតំលៃខ្ពស់ការអត់ធ្មត់របស់វៀតណាម គាំទ្រទស្សនះរួមរបស់បណ្ដាប្រទេស EU អំពីការដោះស្រាយជំលោះសោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕