ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងប៉ូឡូញ
(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងអនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញលោក Marcin Przydac បានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីរវាងវៀតណាម និងប៉ូឡូញតាមប្រព័ន្ធវីដេអូ។
ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងប៉ូឡូញ (រូបថត៖ TTXVN) |
ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ព្រមទាំងឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិ សំដៅចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរបានសម្ដែងក្ដីពេញចិត្ត ខណៈដែលបច្ចុប្បន្ននេះ ប៉ូឡូញគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់កណ្ដាលអឺរ៉ុបខាងកើត ព្រមទាំងឯកភាពគ្នាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវីវៀតណាម - EU (EVFTA) បានចូលជាធរមានកាលពីខែសីហា ឆ្នាំ ២០២០ គឺជាស្ពានតភ្ជាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ៖ សន្តិសុខ ការពារជាតិ អប់រំ - បណ្តុះបណ្តាល សុខភាព យុត្តិធម៌ កសិកម្ម ធនធាន - បរិស្ថាន វប្បធម៌ និងទេសចរណ៍ផងដែរ៕