ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក


ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក - ảnh 1
ការពិគ្រោះយោបល់នយោបាយវៀតណាម- ឆែក (Image: VNA)

(VOVworld) – ទទួលសេចក្តីអញ្ជើញនៃក្រសួងការបរទេសសាធារណៈរដ្ឋឆែក
ចាប់ពី ថ្ងៃទី ១៣ ដល់ទី ១៥ ឆ្នាំ ២០១៥ គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានចាប់ផ្តើម
ដំណើរទស្សនកិច្ច ការងារនៅឆែក។ គណៈប្រតិភូវៀតណាមបានដំណើការ
ពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនិងក្រសួង
ឧស្សាហពាណិជ្ជកម្មឆែក។ ក្នុងបណ្ដា ជំនួបធ្វើការ ភាគីឆែកបានអះអាងនូវ
គោលនយោបាយមុនក៏ដូចជាក្រោយរបស់ខ្លួនគឺ ផ្តោតទៅលើការអភិវឌ្ឍន៍
ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
វៀតណាមឯកភាពបង្កើនសហការជាមួយវៀតណាមនៅបណ្ដាវេទិការ
អន្តរជាតិជាពិសេសនៅ អ.ស.ប. ក្នុងក្របខ័ណ្ឌ ASEM និងកិច្ចសហប្រតិបត្តិការ
អាស៊ាន – EU។ ភាគីឆែកនឹងអនុម័តលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការ
លើគ្រប់វិស័យ វៀតណាម - សហភាពអឺរ៉ុប (PCA) យ៉ាងឆាប់ៗ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលឆែកគាំទ្រការសម្រេចដំណើការចរចារនិងចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។ ភាគីឆែកវាយតំលៃខ្ពស់ចំពោះការរួម
វិភាគទាននៃសមាគមន៍ជនវៀតណាមនៅឆែកចូលក្នុងបុព្វហេតុអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមនិងវប្បធម៌ឆែក។

ស្តីអំពីបញ្ហានៅសមុទ្រខាងកើត ឆែកវាយតំលៃខ្ពស់ចំពោះការដោះស្រាយ ជំលោះដោយសន្តិវិធីរបស់វៀតណាមនិងអាស៊ានដោយឈរលើច្បាប់អន្តរជាតិ
គាំទ្រ តួនាទីសំខាន់របស់អាស៊ានក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ