ការពិគ្រោះយោបល់នយោបាយវៀតណាម - ណូវែលហ្សេឡង់ លើកទី ១២

(VOVWORLD) -  នាថ្ងៃទី ១៣ ឧសភាឆ្នាំ ២០២១ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីការបរទេសណូវែលហ្សេឡង់ Mark Sinclair បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១២ រវាងប្រទេសទាំងពីរក្នុងទម្រង់តាមអ៊ិនធឺរណែត។

ការពិគ្រោះយោបល់នយោបាយវៀតណាម - ណូវែលហ្សេឡង់ លើកទី ១២ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung នៅឯពិធីពិគ្រោះយោបល់នយោបាយ វៀតណាម-ណូវែលហ្សេឡង់ (រូបថតៈ baoquocte.vn)

នៅក្នុងជំនួបនេះភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ណូវែលហ្សេឡង់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង បង្កើនការជឿទុកចិត្តក៏ដូចជាតួនាទីសំខាន់របស់ក្រសួងការបរទេសទាំងពីរក្នុងការអភិវឌ្ឍនេះ។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ឯកភាពគ្នាបង្កើតនិងចុះហត្ថលេខាលើកម្មវិធីសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២១ ពង្រឹងភាពស្អិតរមួតនយោ បាយការទូត តាមរយៈការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជាពិសេស ពង្រីកប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត និងសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវីធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ