ការពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងអាស៊ានមានអត្ថន័យយុទ្ធសាស្ត្រក្នុងបរិបទថ្មី

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ៣៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំពាក់ព័ន្ធនោះ នាថ្ងៃទី ២ ខែវិច្ឆិកានៅទីក្រុងបាងកក ប្រទេស ថៃ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តី ការបរទេសអាស៊ានបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោ បាយនិងសន្តិសុខអាស៊ាន លើកទី ២០ (APSC-20) និងកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួល អាស៊ានលើកទី ២៤ (ACC-24)។

ការពង្រឹងសាមគ្គីភាពនិងឯកភាពក្នុងអាស៊ានមានអត្ថន័យយុទ្ធសាស្ត្រក្នុងបរិបទថ្មី - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ APSC-20 (រូបថតៈ VOV) 

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក Pham Pham Minh បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអាស៊ានសម្រេចបាន បន្ទាប់ពីរយៈពេលជាង ០៤ ឆ្នាំ នៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងបញ្ជាក់ថា អាស៊ានចាំបាច់ត្រូវធ្វើការត្រួតពិនិត្យរយៈពេលពាក់កណ្តាលអាណត្តិ នៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ម្យ៉ាងវិញទៀត ត្រូវកំណត់នូវ បញ្ហានៅសេសសល់ ដាក់ចេញវិធីសាស្ត្រក៏ដូចជាដំណោះស្រាយ សមស្របដើម្បី អនុវត្តប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ព្រមទាំង លើកឡើងទិសដៅថ្មីនិងបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដឹកនាំដោយអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៅលើពិភពលោក ការពង្រឹងសាមគ្គីភាពឯកភាពក្នុងអាស៊ាន គឺមានអត្ថន័យយុទ្ធសាស្ត្រដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យរបស់អាស៊ានក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនិងអនាគត។ អាស៊ានចាំបាច់ត្រូវបង្កើន សមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹង កាលានុវត្តន៍ ភាពនិងបញ្ហាប្រឈមថ្មីៗ ក្នុងនោះមានទាំងកាលានុវត្តន៍ភាពនិងបញ្ហា ប្រឈមពី បដិវត្តឧស្សាហកម្មទី ៤ តែម្តង។

សម្រាប់សសរស្តម្ភ នយោបាយ-សន្តិសុខ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរ ទេស លោក Pham Binh Minh បាននិយាយថា ចាំបាច់ត្រូវជំរុញកិច្ចខិតខំប្រឹង ប្រែងនិងផ្សព្វផ្សាយនូវគុណតម្លៃ គោលការណ៍និងបទដ្ឋាន ដែលត្រូវបានទទួល យកជាទូទៅនៅក្នុងតំបន់ ទន្ទឹមនឹងដំណើរការជំរុញ ការសន្ទនា ការកសាងទំនុក ចិត្តនិងបន្តបង្កើតបរិយាកាសងាយស្រួលសម្រាប់ការចរចាប្រកបដោយប្រសិទ្ធភាពនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងនោះមានទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ