ការពេញចិត្តរបស់ប្រជាជនចំពោះស្ថាប័នរដ្ឋអំណាចជាកំរិតវាស់វែងកំណែទម្រង់រដ្ឋបាល
|
ការពេញចិត្តរបស់ប្រជាជនចំពោះស្ថាប័នរដ្ឋអំណាចជាកំរិតវាស់វែងកំណែទម្រង់រដ្ឋបាល |
(VOV)_នាព្រឹកថ្ងៃទី១៤មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ និងមជ្ឈឹមសមាគមអតីតទាហាន
វៀតណាម បានរៀបចំសន្និសីទវាយតំលៃអំពីការអនុវត្តកំរិតវាស់វែងកំណត់សន្ទស្សន៍
ពេញចិត្តរបស់ប្រជាជន អង្គការ ចំពោះការបំរើរបស់ស្ថាប័នរដ្ឋ។ថ្លែងមតិនៅទីនេះ
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម
បានសង្កត់ធ្ងន់ថា៖
“ ប្រជាជនបានជ្រើសតាំងប្រព័ន្ធរដ្ឋអំណាចគ្រប់ជាន់ថ្នាក់។ ជាមនុស្សមានសិទ្ធិ
បានទទួលសេវាកម្មដែលប្រព័ន្ធរដ្ឋអំណាចនាំមកជូននិងក៏ជាមនុស្សឃ្លាំមើលការអនុ
វត្តរបស់ស្ថាប័នរដ្ឋ។ ដោយស្មារតី ស្ថាប័នរដ្ឋអាណត្តិ ២០១១-២០១៥ ដល់នាបច្ចុប្បន្ន
ចាត់ទុកការពេញចិត្តរបស់ប្រជាជនចំពោះការបំរើរបស់ស្ថាប័នរដ្ឋអំណាចគ្រប់ជាន់
ថ្នាក់ជាកំរិតវាស់វែងសំខាន់ ក្នុងកំណែទម្រងរដ្ឋបាល ស្ថាប័នរដ្ឋ អង្គការនៅមូលដ្ឋាន
និងមជ្ឈឹម៕”