ការពិតអំពីករណីរំលោភច្បាប់នៅប៉ាវាស់ My Yen ខេត្ត Nghe An
(VOV) /  
|
សាសនិកបានមកទីស្ដីការឃុំ Nghi Phuong (កាសែត Nghe An) |
VOV-ក្នុងប៉ុន្មានថ្ងៃកន្លងមក លើបណ្ដាញ Internet បណ្ដាមុខសញ្ញាអាក្រក់
នៅក្នុងនិងក្រៅប្រទេសបានជូនដំណឹងខុសឆ្គងអំពីរបស់ដែលហៅថា រដ្ឋអំណាច
ឃុំ Nghi Phuong ស្រុក Nghi Loc ខេត្ត Nghe An បានមានសកម្មភាពបង្ក្រាបសាសនា។ តាមប្រភពព័ត៌មានរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមថា៖
ករណីនេះបានចាប់ផ្ដើមពីខែឧសភាឆ្នាំ២០១៣ ខណៈដែលកម្មាភិបាល
នគរបាល៣នាក់នៅស្រុក Nghi Loc ត្រូវសាសនិកប្រើប្រាស់ដំបងដេញវាយក្នុងពេលដែលរួមជាមួយក្រុមការងាររបស់ក្រសួងនគរបាលចុះក្ដាប់ជាប់ស្ថានភាពនៅ
ដំបន់។ បណ្ដាសាសនិកនេះបានបំផ្លាញផ្ទះរបស់បង Dau Van Son ដោយសារ
សង្ស័យបង Son បានឲ្យកម្មាភិបាលនគរបាលចូលផ្ទះ។ ក្រោយពីដំណើរការ
ស៊ើបអង្កេត នគរបាលខេត្ត Nghe An បានចាប់ឃុំខ្លួនចំពោះមុខសញ្ញា២នាក់គឺ Ngo
Van Khoi និង Nguyen Van Hai នៅឃុំ Nghi Phuong ស្រុក Nghi Loc តាមច្បាប់។ មុខ
សញ្ញាទាំង២នាក់នេះបានទទួលស្គាល់បណ្ដាអំពើររំលោភច្បាប់របស់ខ្លួន។
“អំពើររបស់ខ្ញុំគឺខុសឆ្គងទាំងស្រុង។ ខ្ញុំបានយល់ដឹងបាននូវទង្វើរំលោភ ចំពោះ
ច្បាប់។”
ក៏ប៉ុន្តែនាពេលថ្មីៗនេះ នាថ្ងៃទី៤កញ្ញាឆ្នាំ២០១៣ ក្នុងពេលដែលរដ្ឋអំណាចឃុំ
Nghi Phuong ដែលកំពុងរៀបចំកិច្ចប្រជុំនោះ មានសាសនិកចំនួនប្រមាណ៣០នាក់ភាគច្រើនគឺនារីបានយកមកតាមអាវុធចូលទីស្ដីការដោយទាមទារដោះលែងជន
ជាប់ចោទទាំងពីរនាក់ពោលខាងលើ។ បន្ទាប់នោះ មុខសញ្ញាជ្រុលនិយមបានប្រើ
ប្រាស់អិដ្ឋថ្មដើម្បីវាយប្រហារកំលាំងមានសមត្ថកិច្ចធ្វើឲ្យយុទ្ធជននគរបាលមួយចំនួននិងសាសនិកចំនួន១៤នាក់រងរបួសធ្ងន់។
មុននោះនាព្រឹកថ្ងៃទី៣កញ្ញា មានសាសនិកប្រមាណ១ពាន់នាក់បានមកទីស្ដី
ការឃុំ Nghi Phuong បង្កកំលាំងកៀបសង្កត់ទៅលើរដ្ឋអំណាចនិងវាយកម្មាភិបាលចំនួន៦នាក់របស់រដ្ឋអំណាចស្រុក Nghi Loc និងឃុំ Nghi Phuong ក្នុងបន្ទប់ធ្វើការ។ នារសៀលថ្ងៃដ៏ដែល សាសនិកបានវាយនិងចាប់បង្ខំថ្នាក់ដឹកនាំឃុំ Nghi Phuong ត្រូវសរសេរលិខិតសន្យាអំពីខ្លឹមសារស្នើរគណៈកម្មាធិការប្រជាជន នគរបាល
ខេត្តពិនិត្យដោះលែងជនជាប់ចោទទាំងពីរនាក់នោះ។
ទោះបីជារដ្ឋអំណាចខេត្ត Nghe An បានម្ចាស់ការខំប្រឹងប្រែងដោះស្រាយ
ករណីតាមច្បាប់របស់រដ្ឋ។ ប៉ុន្តែបណ្ដាសកម្មភាពបង្កអុកឡុករបស់សាសនិក
ដំបន់ My Yen ក្នុងរយៈពេលកន្លងមកជាច្បាស់ណាស់ថា ជាករណីរំលោភច្បាប់
យ៉ាងធ្ងន់ធ្ងរ។ការពិតនេះបានបដិសេធន៍រាល់ព័ត៌មានលើ Internet ដែលមុខ
សញ្ញាអាក្រក់នៅក្នុងនិងក្រៅប្រទេសបាននិងកំពុងបំប្លែងដោយចេតនា បង្កអុកឡុកបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជនទាំងមូល៕
-VOV