ការពន្លឿនពាណិជ្ជកម្មរវាងវៀតណាម-ទួរគីនាំមកនូវឱកាសបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ

(VOVWORLD) - យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ សហគ្រាសទួរគីបានវិនិយោគក្នុងគម្រោងចំនួន ៣៤ នៅប្រទេសវៀតណាម ដោយមានដើមទុនសរុបជាង ៧៥០ លានដុល្លារអាមេរិក។ 
សិក្ខាសាលាពន្លឿនពាណិជ្ជកម្មវៀតណាម - ទួរគីបានប្រព្រឹត្តទៅនារសៀលថ្ងៃ ទី ១១ កញ្ញា នៅទីក្រុងហាណូយ។ សិក្ខាសាលាត្រូវបានរៀបចំឡើងតាមប្រព័ន្ធ អនឡាញដោយលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សហ ព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម សម្របសម្រួលជាមួយសហព័ន្ធសភា ពាណិជ្ជកម្មនិងពន្លឿនការផ្លាស់ប្ដូរទំនិញទួរគី។
នៅក្នុងសិក្ខាសាលា តំណាងវៀតណាមបានបង្ហាញពីស្ថានភាពទីផ្សារវិនិយោគ គោលនយោបាយប្រតិបត្តិការ ក៏ដូចជាទិសដៅ និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិ ការនាពេលខាងមុខ។ កាលពីឆ្នាំមុន ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិក ដែលនាំវៀតណាមក្លាយជាដៃគូធំទីពីររបស់ទួរគីនៅអាស៊ីអាគ្នេយ៍។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ សហគ្រាសទួរគីបានវិនិយោគក្នុងគម្រោងចំនួន ៣៤ នៅប្រទេសវៀតណាម ដោយមានដើមទុនសរុបជាង ៧៥០ លានដុល្លារអាមេរិក។ លោកស្រី Tran Thi Lan Anh អគ្គលេខាធិការនៃសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្ម វៀតណាមបានឲ្យដឹងថា៖
“ទោះបីជាសម្រេចបានសមិទ្ធិផលជាក់ស្ដែងមួយចំនួនក៏ដោយ ប៉ុន្តែសមាមាត្រ នៃការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងទួរគីនៅតែមាន កម្រិត បើធៀបទៅនឹងទំនាក់ទំនង និងសក្តានុពលសេដ្ឋកិច្ចនៃភាគីនីមួយៗ។ ទួរគី មានឧស្សាហកម្មកាន់តែរីកចម្រើន ហើយជាទីផ្សារដែលមានសក្តានុពលដ៏ធំសម្រាប់ សហគ្រាសវៀតណាម។ វៀតណាមក៏ជាទីផ្សារដ៏ទាក់ទាញសម្រាប់វិនិយោគិននៅ ពេលចូលរួមក្នុងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីជាច្រើន។ នេះគឺជាពេលវេលា អំណោយផលបំផុតសម្រាប់សហគ្រាសវៀតណាម និងទួរគីផ្តោតសំខាន់លើការជំរុញ កិច្ចសហប្រតិបត្តិការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ