ការព្យាករណ៍ពីលទ្ធភាពនៃការឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងចិន
(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែមេសា កាសែត Wall Street Journal (WSJ) បានផ្សាយថាក្រុមមន្រ្តីអាមេរិក និងចិនបានលើកសំណើរមួយចំនួនអំពីផែនការរៀបចំកិច្ចប្រជុំចំនួន ២ ដោយផ្ទាល់ឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី មួយនៅខែឧសភាខាងមុខ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin |
កាសែតនេះបានឲ្យដឹងថា ក្រុមអ្នកចរចាមានបំណងចង់ឲ្យមានការរៀបចំពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ។ យោងតាមផែនការនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer នឹងចេញដំណើរទៅទីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងការចរចាថ្មីដោយផ្ទាល់ ដែលអាចចាប់ផ្តើមពីថ្ងៃទី ២៩ ខែមេសា។ ចូលរួមគណៈប្រតិភូទៅកាន់ប្រទេសចិនមានវត្តមានរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ផងដែរ។ ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្ត្រីចិនលោក Liu Hei គ្រោងនឹងដឹកនាំគណៈប្រតិភូចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនចាប់ពីថ្ងៃទី ៦ ខែឧសភាខាងមុខ៕