ការពារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ស្ត្រីទេសន្តរ​ប្រវេស​ន៍​ក្នុងឱកាស ទិវា អន្តរជាតិនារី ៨ មីនា

(VOVWORLD) - ពលករទេសន្តរប្រវេសន៍គឺជាប្រភពរួមចំណែកប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។
ការពារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ស្ត្រីទេសន្តរ​ប្រវេស​ន៍​ក្នុងឱកាស ទិវា អន្តរជាតិនារី ៨ មីនា - ảnh 1រូបថត៖ Hoang Tuyet

អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិ ប្រធានស្ថានបេសកកម្ម អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងឯកអក្គរដ្ឋទូតនៃបណ្ដាប្រទេស៖ អូស្ត្រាលី កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ស៊ុយអែត និងចក្រភពអង់គ្លេសប្រចាំនៅវៀតណាមបានអញ្ជើញផ្ញើសារលើកតម្កើងកម្លាំងពលំរបស់ស្ត្រី និងកុមារីក្នុងដំណើរការទេសន្តរប្រវេសន៍។ ក្នុងសារដែលត្រូវបានបញ្ជូនតាមរយៈវីដេអូអនឡាញ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស ប្រធានតំណាងអង្គការអន្តរជាតិនានាបានអះអាងថា៖ ពលករទេសន្តរប្រវេសន៍គឺជាប្រភពរួមចំណែកប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ទេសន្តរប្រវេសន៍នាំមកនូវឱកាសកែលម្អជីវភាពរស់នៅក្នុងគ្រួសារសម្រាប់ស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីទេសន្តរប្រវេសន៍ក៏ត្រូវប្រឈមនឹងបញ្ហាសាកល្បង ជាពិសេសគឺបដិវត្តន៍ឧស្សាហកម្មលើកទី ៤។

ឯកអគ្គរដ្ឋទូតបណ្ដាប្រទេស និងប្រធានអង្គការអន្តរជាតិនានាបានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងអះអាងពីការសន្យារួមដំណើរជាមួយស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដៃគូអន្តរជាតិនានាក្នុងកិច្ចការពារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ស្ត្រីវៀតណាមទេសន្តរប្រវេសន៍ក្នុងបរិបទឌីជីថលសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ