ការពារបរិស្ថាន៖ INC-4 សម្រេចបានសេចក្តីព្រាងបច្ចេកទេសស្តីពីសំណល់ប្លាស្ទិក

(VOVWORLD) - ប្រតិភូជាង ២៥០០ នាក់ តំណាងឲ្យប្រទេសជាសមាជិកចំនួន ១៧៦ និងអង្គការសង្កេតការណ៍អន្តរជាតិចំនួន ៤៨០ បានខិតខំប្រឹងប្រេងចូលរួមសម័យប្រជុំបិទបញ្ចប់ដែលមានរយៈពេលជាង ៥ ម៉ោង ដើម្បីអាចសម្រេចបានសេចក្តីព្រាងពោលខាងលើ។
ការពារបរិស្ថាន៖ INC-4 សម្រេចបានសេចក្តីព្រាងបច្ចេកទេសស្តីពីសំណល់ប្លាស្ទិក - ảnh 1ដបប្លាស្ទិកទុកចោលនៅចិញ្ចើមផ្លូវ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៣០មេសា កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល (INC-4) ស្តីពីកាកសំណល់ប្លាស្ទិកបានបិទបញ្ចប់នៅទីក្រុងអូតាវ៉ា (កាណាដា) ជាមួយនឹងសេចក្តីព្រាងបច្ចេកទេសចំនួន ១ តាមនោះអាចឈានដល់ការអនុម័តលើកិច្ចព្រមព្រៀងអន្តរជាតិ ដេលមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់ ចំពោះបញ្ហាកាកសំណល់ប្លាស្ទិកក្នុង INC-5 ដែលនឹងប្រព្រឹត្តិទៅនាចុងឆ្នាំនេះនៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង)។

ប្រតិភូជាង ២៥០០ នាក់ តំណាងឲ្យប្រទេសជាសមាជិកចំនួន ១៧៦ និងអង្គការសង្កេតការណ៍អន្តរជាតិចំនួន ៤៨០ បានខិតខំប្រឹងប្រេងចូលរួមសម័យប្រជុំបិទបញ្ចប់ដែលមានរយៈពេលជាង ៥ ម៉ោង ដើម្បីអាចសម្រេចបានសេចក្តីព្រាងពោលខាងលើ។ ក្នុង INC-4 ភាគីនានាក៏បានសម្រេចចិត្តបង្កើតក្រុមតាក់តែងរាល់បញ្ហាផ្លូវច្បាប់ក្នុង INC-5 ។ ក្រុមនេះដើរតួនាទីប្រឹក្សាដើម្បីពិចារណារាល់តត្តានៃសេចក្ដីព្រៀងឯកសារសម្រាប់កិច្ចព្រមព្រៀងរួម សំដៅធានាផ្លូវច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ