ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព

ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព  - ảnh 1
ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព (VNA)

(VOVworld) – ការពារបរិស្ថានគឺជាការវិនិយោគសំរាប់ការអភិវឌ្ឍន៍និរន្តរភាព។
 នេះគឺជាមតិរបស់រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran
Hong Ha ក្នុងបទសម្ភាស នៃអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានក្នុងឱកាស
បុណ្យតេតឆ្នាំរកានព្វស័ក ២០១៧។ លោក Tran Hong Ha បានឲ្យដឹងថា៖ នាយក
រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងដំណើការ
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ កិច្ចការពារបរិស្ថានត្រូវ ពិនិត្យមើល
យ៉ាងម៉ត់ចត់ ហើយត្រូវមានទស្សនៈវិស័យក្នុងរយៈពេលយូរអង្វែង និងអនុវត្តកម្ម
វិធីអភិវឌ្ឍន៍ថ្នាក់ជាតិស្តីអំពីកិច្ចការពរបរិស្ថានក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ
ក្រសួងផ្នែកគប្បីបង្កើនកិច្ចសហការក្នុងការសន្ទនាផ្ទាល់ជាមួយ ប្រជាពលរដ្ឋនិង
មជ្ឈដ្ឋានសហគ្រិនសំដៅរួមចំណែកដោះស្រាយការលំបាក ក្នុងការគ្រប់គ្រងនិង
ការពារបរិស្ថាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ