ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គឺជាគ្រឹះស្ថានដើម្បីស្ថាបនាសន្តិភាពដោយចីរភាព
(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា ជា ប្រទេសមួយដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម វៀតណាមទទូចស្នើឲ្យ ភាគីពាក់ព័ន្ធនានា គោរពច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់មនុស្សធម៌អន្តរជាតិ; ជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ក៏ដូចជាតួនាទីរបស់អ.ស.បក្នុងការជួយ ទ្រទ្រង់ដល់ការស្ដារ និងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ លើក កំពស់ភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជនសំដៅឆ្លើយតបនឹងបញ្ហាប្រឈមនៅក្នុងនិងក្រោយ ជម្លោះ។
រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ។
(រូបថត៖ VNA) |
នាយប់ថ្ងៃទី២៧ ខែមេសា (ម៉ោងវៀតណាម) ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំខែមេសាឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងការបរ ទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំពិភាក្សា ថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ “ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការ រស់រានមានជីវិតរបស់ប្រជាជន” តាមទម្រង់ប្រជុំដោយផ្ទាល់ផងនិងតាមរយៈប្រព័ន្ធ វីដេអូផង។ ថ្លែងនៅកិច្ចប្រជុំ បណ្ដាតំណាងបានកោតសរសើរគំនិតផ្ដួចផ្ដើមរបស់វៀត ណាម; បញ្ជាក់លើសារសំខាន់នៃការធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ; សង្កត់ ធ្ងន់ទៅលើតម្រូវការនៃការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយរំលេចតួនាទី របស់អ.ស.បក្នុងកិច្ចការពារជនស៊ីវិលនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងជម្លោះផងដែរ។
ថ្លែងនៅកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា ជា ប្រទេសមួយដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសង្គ្រាម វៀតណាមទទូចស្នើឲ្យ ភាគីពាក់ព័ន្ធនានា គោរពច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់មនុស្សធម៌អន្តរជាតិ; ជំរុញ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ក៏ដូចជាតួនាទីរបស់អ.ស.បក្នុងការជួយ ទ្រទ្រង់ដល់ការស្ដារ និងកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឡើងវិញ លើក កំពស់ភាពខ្លួនទីពឹងខ្លួនរបស់ប្រជាជនសំដៅឆ្លើយតបនឹងបញ្ហាប្រឈមនៅក្នុងនិងក្រោយ ជម្លោះ។ លោករដ្ឋមន្រ្តីបានអះអាងថា ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន គឺជាគ្រឹះស្ថានដើម្បីស្ថាបនាសន្តិភាពប្រកប ដោយចីរភាព ហើយការបង្ការទប់ស្កាត់ជម្លោះគឺជាវិធីល្អបំផុតដើម្បីការពារប្រជាជន ផងដែរ ក្នុងនោះត្រូវការផ្ដោតសំខាន់ទៅលើមូលហេតុឫសគល់នៃជម្លោះដូចជា ភាព ក្រីក្រ វិសមភាព ការរំលោភអំណាច។
ក្នុងឱកាសនេះដែរ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើសេចក្ដីសម្រេច ចិត្តស្ដីពីការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការរស់រានមានជីវិតរបស់ប្រជាជន។ នេះជាសេចក្ដីសម្រេចចិត្តដើមដំបូងដែលវៀតណាមស្នើឡើងក្រុមប្រឹក្សា សន្តិសុខក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ២០២០-២០២១៕