ការព្រួយបារម្ភចំពោះរលកនៃជំងឺឆ្លងលើកទី ២ នៅពេលដែលករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងពិភពលោកបានច្រើនលើសពី ៨ លានករណី

(VOVWORLD) -  យោងតាមគេហទំព័រ worldometers.info គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ពិភពលោកបានកត់ត្រាថាមានករណីឆ្លងជំងឺរាតត្បាត Covid-19 ជាង ៨,១ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជាង ៤៣៨,៥ ពាន់នាក់។
ការព្រួយបារម្ភចំពោះរលកនៃជំងឺឆ្លងលើកទី ២ នៅពេលដែលករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងពិភពលោកបានច្រើនលើសពី ៨ លានករណី - ảnh 1 បុគ្គលិកពេទ្យនៅឯតំបន់ដាក់នៅដាច់ដោយឡែក ដើម្បីធ្វើចត្តាឡីស័កជំងឺ Covid-19 នៅ Yokohama ទីក្រុងតូក្យូ។ (រូបថត៖ AFP / TTXVN)

ខណៈពេលដែលសហរដ្ឋអាមេរិកនិងប្រទេសសមាជិកអឺរ៉ុបមួយចំនួនបានកត់ត្រាសញ្ញាវិជ្ជមានប៉ុន្តែមានប្រទេសជាច្រើនដទៃទៀតជាពិសេសនៅតំបន់អាស៊ីភាគឦសានបានសំដែងការព្រួយបារម្ភចំពោះរលកនៃជំងឺឆ្លងលើក ទី២ដែលកាន់តែកើតមានឡើង នៅពេលដែលរកឃើញករណីឆ្លងជំងឺថ្មីក្រោយពីរយៈពេលនៃការបន្ធូរបន្ថយការបិទប្រទេសផងដែរ។

នាថ្ងៃទី ១៥ ខែមិថុនាប្រទេសចិនបានបិទតំបន់ចំនួន ១០ បន្ថែមទៀតនៅទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 បន្ទាប់ពីការរកឃើញនៃការផ្ទុះឡើងជំងឺរាតត្បាតថ្មីនៅក្នុងទីផ្សារចំណីអាហារទី ២ នៅទីក្រុងនេះ។ គណៈកម្មការសុខាភិបាលជាតិរបស់ចិន (NHC) កាលពីថ្ងៃទី ១៦ ខែមិថុនាបានកត់ត្រាអ្នកឆ្លងជំងឺចំនួន ៤០ នាក់ថែមទៀតនៅប្រទេសចិនដីគោក។

នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាអ្នកស្លាប់ចំនួន ៦៤ នាក់ថែមទៀតដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតតាំងពីមុនមកដោយជំងឺ Covid-19 ក្នុងមួយថ្ងៃ និងមានករណីឆ្លងជំងឺថ្មីជាង ១.០០០ នាក់។ រីឯប្រទេសហ្វីលីពីនវិញ ចំនួនករណីឆ្លងវីរុសសរុបនៅ ប្រទេសនេះបានកើនឡើងដល់ ២៦.៤២០ ករណី បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសករណីឆ្លងចំនួន ៤៩០ ករណីថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ