ក្រុម G20 គាំទ្រគំនិតផ្តួចផ្តើមពន្យាពេលសងប្រាក់បំណុលសម្រាប់ប្រទេសក្រីក្របំផុត
(VOVWORLD) - ក្រុម G20 បានអះអាងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមដើម្បីពន្យារពេលសងប្រាក់បំណុលចំពោះប្រទេសក្រីក្របំផុត។
ក្រុម G20 បានសន្យាចំណាយទឹកប្រាក់ជាង ៧.០០០ ពាន់លានដុល្លារដើម្បីដោះស្រាយវិបត្តិ Covid-19 (ប្រភព៖ Engnews24) |
នាថ្ងៃទី ១៥ ខែមេសា ក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍ និងលេចចេញថ្មីឈានមុខគេ នៅលើពិភពលោក (G20) បានប្រកាសការគាំទ្របណ្ដាប្រទេសក្រីក្របំផុត នៅលើពិភព លោក ដើម្បីពន្យារពេលសងប្រាក់បំណុលក្នុងបរិបទ ដែលបណ្ដាប្រទេសនេះកំពុង ជួបការលំបាកក្នុងការទប់ទល់នឹងជំងឺរាតត្បាត Covid – 19។
ក្នុងសេចក្តីថ្លែងការណ៍រួម ដែលត្រូវបាននាំចេញ បន្ទាប់ពីកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ រវាងបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ និង ទេសាភិបាលធនាគារ G20 ដែលដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតនោះ ភាគីនានា បានអះអាងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមដើម្បីពន្យារពេលសងប្រាក់បំណុលចំពោះប្រទេសក្រីក្របំផុត។ ស្ថាប័នឥណទានផ្លូវការដែលពាក់ព័ន្ធទាំងអស់នឹងចូលរួមគំនិតផ្តួចផ្តើមនេះផងដែរ៕