ក្រុម G20 អំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនាស្តីពីភាពតានតឹងពាណិជ្ជកម្ម

(VOVWORLD) -យោងតាមសេចក្តីប្រកាសព័ត៌មានពីកិច្ចប្រជុំក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក(G20) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋ ធានី Buenos Aires (ប្រទេសអាហ្សង់ទីន) រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងអគ្គទេសាភិបាល ធនាគារកណ្តាលរបស់ក្រុម G20 បានអះអាងថាភាពតានតឹងផ្នែកពាណិជ្ជកម្ម និងនយោបាយ កំពុងបណ្តាលឱ្យមានហានិភ័យដ៏ធំធេង សម្រាប់កំណើនសកល លោកព្រមទាំងបានអំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនាថែមទៀត។
ក្រុម G20 អំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនាស្តីពីភាពតានតឹងពាណិជ្ជកម្ម - ảnh 1 ក្រុម G20 អំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនាស្តីពីភាពតានតឹងពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មានបានលើកច្បាស់ថាខឿនសេដ្ឋកិច្ចដែលកំពុងប្រឈមមុខ នឹងបញ្ហាសាកល្បងអំពីការអតុល្យភាពក្នុងទីផ្សារនិងការច្របូកច្របល់អំពីលំហូរ ដើមទុន។សេចក្តីប្រកាសព័ត៌មានបានអះអាងសារជាថ្មីម្តងទៀតអំពីកិច្ចសន្យា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុក្រុម G20 ដែលបានប្រព្រឹត្តទៅកាលពីខែមីនា កន្លងទៅដោយសំដៅទប់ស្កាត់ការធ្លាក់ថ្លៃប្រកួតប្រជែងដែលអាចប៉ះពាល់ដល់ស្ថេរ ភាពហិរញ្ញវត្ថុសកលលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ