ក្រុម G7 គំរាមកំហែងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី


ក្រុម G7 គំរាមកំហែងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
ក្រុម G7 គំរាមកំហែងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី (Image: tuoitre.com)

(VOVworld) – នាថ្ងៃទី ៣០ កក្កដា បណ្ដាថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបបានប្រកាស
ថា៖ គេត្រៀមខ្លួនជាស្រេចបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី ក្នុងករណី ម៉ូស្គូគ្មាន សកម្មភាពបន្ធូស្រាលភាពតានតឹងនៅអ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការមួយដែល
វិមាស ប្រកាសថា៖ ថ្នាក់ដឹកនាំរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន ៧
(G7) រួម ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងគណៈកម្មាធិការអឺរ៉ុបបានសម្តែងការ
ព្រួយបារម្ភដ៏ ជ្រាលជ្រៅចំពោះសកម្មភាពរបស់រុស្ស៊ីដែលគេចាត់ទុកថា៖ បន្ត
ធ្វើមហន្តរាយដល់ អធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន។ នា
ថ្ងៃដ៏ដែល រដ្ឋមន្ត្រីការ បរទេសរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោស
យ៉ាងខ្លាំងក្លាបទដាក់ទណ្ឌកម្ម របស់លោកខាងលិច ហើយចាត់ទុកថា​៖ នេះគឺជាកាយវិការមិនសំលឹងមើលវែង ឆ្ងាយនិង គ្មានលក្ខណៈស្ថាបនាទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ