ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន

ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន - ảnh 1
ក្រុម Normandi ឯកភាពអំពីវិធានការសន្តិសុខមួយចំនួននៅភាគខាងកើតអ៊ុយក្រែន

(VOV)_រុស្ស៊ីនិងអ៊ុយក្រែនទើបនឹងបានឯកភាពបង្កើតតំបន់គ្មាន​យោធា និង
អនុវត្តវិធានការសន្តិសុខ​នៅបណ្តាតំបន់ដោយកងកម្លាំងទាមទារ​ឯករាជ្យគ្រប់គ្រង
 នៅភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែ ភាគីទាំងពីរនៅមានការ​ខ្វែងគំនិតមួយចំនួន 
ដើម្បីរៀបចំការបោះឆ្នោតនានានៅក្នុងតំបន់នេះ។ នេះគឺជាលទ្ធផលនៃជំនួបសន្ទនា
 នាថ្ងៃទី១១ឧសភា នៅទីក្រុង Berlin (ប្រទេសអាល្លឺ​ម៉ង់​)​ រវាងបណ្ដាសមាជិកក្រុម 
Normandi ( រួមមានអាលឺម៉ង់ បារាំង​ អ៊ុយក្រែន ​និងរុស្ស៊ី) ដើម្បីដោះស្រាយជំលោះនៅ
អ៊ុយក្រែន។ 

          ទន្ទឹមនឹងនោះ ក្រុម  Normandi ក៏បានឯកភាពអំពីការបង្កើនការចែករំលែក
​ព័ត៍មាន និងបញ្ចប់រាល់ការធ្វើសមយុទ្ធនៅតាមបណ្ដោយព្រំដែន រវាងកងទ័ព​រដ្ឋាភិ
បាល និងកងកម្លាំងទាមទារឯករាជ្យ នៅភាគខាងកើតអ៊ុយក្រែន។ បណ្ដាភាគីក៏
ទទួលបានការព្រមព្រៀងមួយ​ចំនួនទៀត ដើម្បីដោះស្រាយជំលោះ​នៅតំបន់អ៊ុយក្រែន
ខាងកើតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ