ក្រុម P5+1 ខិតជិតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
|
ក្រុម P5+1 ខិតមកជិតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA) |
(VOVworld) - នាថ្ងៃទី ៣១ ឧសភា បណ្ដាមន្ត្រីលោកខាងលិចបានឲ្យដឹងថា៖
ក្រុម P5+1 បានឯកភាពអំពីរបៀបស្តារបទដាក់ទណ្ឌកម្មនៃ អ.ស.ប. ចំពោះអ៊ីរ៉ង់
ឡើងវិញ ក្នុងករណី ប្រទេសនេះរំលោភលើមាត្រានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
នាអនាគត។ ជាមួយកាយវិការនេះ ក្រុម P5+1 បានរួចផុតពីរបងស្នូលចំពោះ
ការអនុម័តលើកិច្ចព្រម ព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់មុនកាលកំណត់នាថ្ងៃទី
៣០ មិថុនា។ តាមកិច្ច ព្រមព្រៀងថ្មីថា៖ គណៈកម្មាធិការឃ្លាំមើលការរំលោភលើ
កិច្ចព្រមព្រៀងមួយនឹងត្រូវ បានបង្កើតឡើងរួមមានតំណាងនៃក្រុម P5+1 និងអ៊ីរ៉ង់។ ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) នឹងបន្តរាយការណ៍អំពីកម្មវិធីនុយក្លេអ៊ែរ
របស់អ៊ីរ៉ង់ដើម្បីក្រុម P5+1 និងក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អាចវាយតំលៃអំពី
ការប្រតិបត្តិតាមកិច្ចព្រមព្រៀង របស់ Tehran៕