ក្រុម Quad មជ្ឈិមបូព៌ា អំពាវនាវឱ្យតភ្ជាប់កិច្ចចរចាររវាងអ៊ីស្រា​អែល​និងប៉ាឡេស្ទីន

(VOVWORLD) - ក្រុមចតុភាគី Quad ទទួលបន្ទុកជំរុញសន្តិភាព នៅមជ្ឈឹមបូព៌ានាថ្ងៃទី ២៣ ខែមិនា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយ ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ 
ក្រុម Quad មជ្ឈិមបូព៌ា អំពាវនាវឱ្យតភ្ជាប់កិច្ចចរចាររវាងអ៊ីស្រា​អែល​និងប៉ាឡេស្ទីន - ảnh 1ក្រុម Quad មជ្ឈិមបូព៌ា អំពាវនាវឱ្យតភ្ជាប់កិច្ចចរចាររវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (ប្រភព៖ kamelhawwash)

នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់ក្រុម Quad (រួមមានសហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ) ចាប់តាំងពីលោក Joe Biden បានឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា បណ្ដាតំណាងរបស់ក្រុមបានពិភាក្សាអំពីការតភ្ជាប់កិច្ចចរចារ ដែលអាចនាំទៅដល់ដំណោះស្រាយរដ្ឋពីរក្នុងនោះអនុវត្តន៍ការបោះជំហានជាក់ស្ដែង សំដៅជំរុញសេរីភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជន ប៉ាឡេស្ទីនក៏ដូចជាអ៊ីស្រាអែលផងដែរ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថាក្រុម Quad បានពិភាក្សាអំពីភាគីទាក់ទិននានា“ចាំបាច់ត្រូវអត់ធ្មត់រាល់សកម្មភាពឯកតោភាគីដែលនាំឱ្យដំណោះស្រាយ រដ្ឋ ២ ពិបាកសម្រេចបាន” ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ