ក្រុម Quarter គាំទ្រការរួបរួមនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, ប្រធានាធិបតីអាមេរិក Joe Biden, នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី Anthony Albanese បានសន្យាថានឹងបន្តធ្វើសកម្មភាពរួមគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីជំរុញគោលការណ៍ទាំងនេះក្នុង និងក្រៅតំបន់ ហើយបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើគោលការណ៍អន្តរជាតិ។
ក្រុម Quarter គាំទ្រការរួបរួមនិងតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន - ảnh 1មេដឹកនាំប្រទេសចំនួនបួនរួមមាន ជប៉ុន អាមេរិក អូស្ត្រាលី និងឥណ្ឌា ប្រភព៖ Getty)

កិច្ចប្រជុំកំពូល Quartet បានបញ្ចប់នៅរសៀលថ្ងៃទី ២៤ ឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំនៃប្រទេសទាំងបួន រួមមាន ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបញ្ជាក់ជាថ្មីនូវ "ការគាំទ្រឥតងាករេសម្រាប់ការួបរួម និងតួនាទីជាមជ្ឈមណ្ឌលរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ក៏ដូចជាការអនុវត្តជាក់ស្តែងនូវចក្ខុវិស័យអាស៊ានសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)”។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំ Quartet បានបញ្ជាក់ការគាំទ្រ ចំពោះការគោរពច្បាប់អន្តរជាតិយ៉ាងហ្មត់ចត់ ជាពិសេស ខ្លឹមសារដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងការគាំទ្រ ការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់នាវាចរណ៍ផ្អែកលើច្បាប់។ នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, ប្រធានាធិបតីអាមេរិក Joe Biden, នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី Anthony Albanese បានសន្យាថានឹងបន្តធ្វើសកម្មភាពរួមគ្នាយ៉ាងម៉ឺងម៉ាត់ដើម្បីជំរុញគោលការណ៍ទាំងនេះក្នុង និងក្រៅតំបន់ ហើយបញ្ជាក់ឡើងវិញនូវការតាំងចិត្តរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើគោលការណ៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ