ក្រុម Visegard គាំទ្របើកទូលាយ EU
|
ក្រុម Visegard គាំទ្របើកទូលាយ EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ នៅរដ្ឋធានី Prague របស់ឆែក សន្និសីទជាន់
ខ្ពស់ក្រុមប្រទេសចំនួន ៤ Visegard (រួមមាន ឆែក Slovakia ប៉ូឡូញនិងហុងគ្រី)
រួមជាមួយ Macedonia និង Bulgaria ត្រូវបានរៀបចំឡើងសំដៅពិភាក្សាអំពីការ
ដោះស្រាយវិបត្តិអន្តោប្រវេសន៍នាបច្ចុប្បន្ននៅអឺរ៉ុប។ ក្នុងសេចក្តីថ្លែងការណ៍
Prague បណ្ដាថ្នាក់ដឹកនាំក្រុម Visegard បានអំពាវនាវពង្រឹងអឺរ៉ុបហើយព្រមាន
អំពីការបែកបាក់អឺរ៉ុប។ ក្រុម Visegard បានអំពាវនាវបើកចេញឱកាសចូលរួម
EU ចំពោះប្រទេសជាសមាជិកបច្ចុប្បន្ននិងប្រទេសជាសមាជិកនាអនាគត
ក៏ដូចជាផែនការជួយឧបត្ថម្ភបណ្ដាប្រទេស Balkan ចូលរួម EU ផងដែរ។
សេចក្តីថ្លែងការណ៍ Prague ក៏បានសង្កត់ធ្ងន់ថា៖ ប្រទេសជាសមាជិកក្រុម
Visegard គាំទ្រយ៉ាងខ្លាំងក្លាការបើកទូលាយ EU ដូចមធ្យោបាយជួយបង្កើន
ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់។ អង្គសន្និសីទទាំងនេះរបស់ក្រុម
Visegard រួមជាមួយប្រធានាធិបតី Macedonia និងនាយករដ្ឋមន្ត្រី Bulgaria បាន
ឯកភាពត្រូវអនុវត្តរាល់កិច្ចព្រម ព្រៀងរវាង EU និងទួរគី ក៏ដូចជា គាំទ្រការ
ខំប្រឹងប្រែងរបស់ក្រិកក្នុងការអនុវត្តបណ្ដាមាត្រានៃសន្ធិសញ្ញា Schengen៕