ក្រុម “ប្រទេសទាំង៤” ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) - អង្គប្រជុំបានពិភាក្សាអំពីបញ្ហានានាដែលជាក្ដីកង្វល់រួម ក៏ដូចជាលទ្ធភាពសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាទើបលេចចេញនិងសំខាន់ សន្តិសុខនាវាចរណ៍ សន្តិសុខអ៊ីនធឺរណិត ការប្រយុទ្ធប្រឆាំងភេរវកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ការប្រែប្រួលអាកាសធាតុ ការជួយឧបត្ថម្ភមនុស្សធម៌និងការជួយសង្គ្រោះ គ្រោះមហន្តរាយផងដែរ។ 
ក្រុម “ប្រទេសទាំង៤” ពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1កិច្ចប្រជុំរបស់ក្រុម "ប្រទេសទាំង៤" QUAD នៅទីក្រុងតូក្យូ កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២០។ (រូបថត៖ AFP/VNA)

មន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេសនៃក្រុម “ប្រទេសទាំង៤” រួមមានឥណ្ឌា អូស្ត្រាលី ជប៉ុននិងអាមេរិក បានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១២ខែសីហាដើម្បីបន្តពិគ្រោះយោបល់។ អង្គប្រជុំបានពិភាក្សាអំពីបញ្ហានានាដែលជាក្ដីកង្វល់រួម ក៏ដូចជាលទ្ធភាពសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ បច្ចេកវិទ្យាទើបលេចចេញនិងសំខាន់ សន្តិសុខនាវាចរណ៍ សន្តិសុខអ៊ីនធឺរណិត ការប្រយុទ្ធប្រឆាំងភេរវកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ការប្រែប្រួលអាកាសធាតុ ការជួយឧបត្ថម្ភមនុស្សធម៌និងការ ជួយសង្គ្រោះ គ្រោះមហន្តរាយផងដែរ។ ទន្ទឹមនឹងនោះ ភាគីទាំង៤បានក្រើនរំលឹកឡើងវិញនូវតម្លៃនិងគោលការណ៍រួម បញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តឆ្ពោះទៅកាន់តំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាព បើកចំហ វិបុលភាពនិងសមាហរណកម្ម ដោយឈរលើការគោរពច្បាប់អន្តរជាតិ។ អង្គប្រជុំក៏បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងមោះមុតចំពោះមជ្ឈភាពរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាយន្តការដឹកនាំដោយអាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ