ក្រុមP5+1និងអ៊ីរ៉ង់វាយតម្លៃសកម្មអំពីលទ្ធផលកិច្ចចរចារនុយក្លេអ៊ែរ

ក្រុមP5+1និងអ៊ីរ៉ង់វាយតម្លៃសកម្មអំពីលទ្ធផលកិច្ចចរចារនុយក្លេអ៊ែរ - ảnh 1


(VOVworld)-ក្រុមP5+1(រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារំាង ចិន និងអាល្លឺម៉ង)​ជាមួយអ៊ីរ៉ង់បានសម្រេចចិត្តរៀបចំវង់ចរចារបន្តស្តីអំពីកម្មវិធីនុយក្លេអ៊ែរ របស់តេ ហេរ៉ង់នាខែវិច្ឆិកាខាងមុខ បន្ទាប់ពីអ៊ីរ៉ង់នាំចេញសំណើរក្នុងវង់ចរចារដែលទើបនឹង បញ្ចប់នាថ្ងៃទី១៦តុលានៅទីក្រុង Geneva (ស្វីស)។

        សេចក្តីថ្លែងការណ៌រួមដែលបាននាំចេញបន្ទាប់ពីការចរចារបានអះអាងថា សំណើររបស់អ៊ីរ៉ងនាំចេញគឺជា គ្រឹះស្ថាន និងជាការរួមចំណែកសែនសំខាន់ សម្រាប់ដំណើរការចរចារ។ភាគីទាំង​ពីរឯកភាព នឹងរៀបចំវង់ចរចារជាបន្តក្នុង
បណ្តាថ្ងៃទី៧ និងទី៨វិច្ឆិកាខាងមុខ នៅ Geneva ស្វីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ