ក្រុមកាំជ្រួចផ្កាភ្លើងបារាំងឈ្នះជើងឯក DIFF ២០២៣

(VOVWORLD) - ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da nang ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានលក្ខណៈពាណិជ្ជសញ្ញាដោយឡែករបស់ទីក្រុង Da Nang ជាមួយនឹងការសម្តែងដ៏ទាក់ទាញ របស់ក្រុមចំនួន ៨ មកពីប្រទេសដែលមានបទពិសោធន៍សម្បូរបែបក្នុងការបាញ់កាំជ្រួចផ្កាភ្លើងជុំវិញពិភពលោក។
ក្រុមកាំជ្រួចផ្កាភ្លើងបារាំងឈ្នះជើងឯក DIFF ២០២៣ - ảnh 1ការសម្ដែងរបស់ក្រុមកាំជ្រួចផ្កាភ្លើងបារាំង។ រូបថត៖ Tran Le Lam/VNA

បន្ទាប់ពីរយៈពេល ៤ រាត្រីនៃការសម្តែងដ៏ល្អប្រសើររបស់ក្រុមកាំជ្រួចផ្កាភ្លើងចំនួន ៨ មកពីជុំវិញពិភពលោក នាយប់ថ្ងៃទី៨ ខែកក្កដា ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da Nang - DIFF ២០២៣ បានឈានចូលវគ្គផ្តាច់ព្រ័ត្រនៅច្រាំងទន្លេ Han ទីក្រុង Da Nang ជាមួយនឹងការប្រកួតរវាងក្រុមកាំជ្រួចផ្កាភ្លើងអ៊ីតាលី និងបារាំង។ បន្ទាប់ពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរវគ្គ ក្រុមកាំជ្រួចផ្កាភ្លើងបារាំងត្រូវបានគណៈមេប្រយោគជ្រើសរើសជាក្រុមជើងឯកនៅ DIFF ២០២៣។

នារាត្រីផ្ដាច់ព្រ័ត្រ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Trung Chinh បានមានប្រសាសន៍ថា ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ Da nang ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍ដែលមានលក្ខណៈពាណិជ្ជសញ្ញាដោយឡែករបស់ទីក្រុង Da Nang ជាមួយនឹងការសម្តែងដ៏ទាក់ទាញ របស់ក្រុមចំនួន ៨ មកពីប្រទេសដែលមានបទពិសោធន៍សម្បូរបែបក្នុងការបាញ់កាំជ្រួចផ្កាភ្លើងជុំវិញពិភពលោក។ ដោយមានប្រធានបទ “ពិភពលោកគ្មានគម្លាត” ទីក្រុង Da Nang បានសម្តែងសារអំពីការតភ្ជាប់លុបបំបាត់គម្លាតភូមិសាស្ត្រ សម្រាប់ប្រទេស ប្រជាជាតិនានាខិតមកជិតគ្នាតាមរយៈបំណងប្រាថ្នាសន្តិភាពសេចក្តីស្រឡាញ់ និងក្តីសង្ឃឹមចំពោះប្រការល្អប្រសើរ។ ពិធីបុណ្យកាំជ្រួចផ្កាភ្លើងអន្តរជាតិ ទីក្រុង Da Nang ឆ្នាំ ២០២៣ បានបិទបញ្ចប់ជាមួយក្តីសុបិន និងសេចក្តីប្រាថ្នារបស់ទីក្រុងនឹងបន្តត្រូវបានថែរក្សា និងរីកសាយភាយ។

លោក Le Trung Chinh បានប្រគល់ពានរង្វាន់ជើងឯកដល់ក្រុមកាំជ្រួចផ្កាភ្លើងបារាំងក្នុងការប្រកួត DIFF ២០២៣ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ