ក្រុមការងារ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

(VOVWORLD) - លោក Grossi បានប្រកាសពីផែនការទៅពិនិត្យរោងចក្រ Zaporizhzhia នៅថ្ងៃទី ២៥ ខែមីនា កន្លងទៅ។ លោកបាននិយាយថា ខ្លួនចង់ពិនិត្យមើល និងវាយតម្លៃដោយ ផ្ទាល់នូវការផ្លាស់ប្តូរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បើប្រៀបធៀបទៅ នឹងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកកាលពីខែកញ្ញា ឆ្នាំ ២០២២។

ក្រុមការងារ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ Enerhodar ប្រទេសអ៊ុយក្រែន នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។ (រូបថតឯកសារ៖ AFP/VNA)
ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី ២៩ ខែ មីនាថា ក្រុមការងារនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) ដឹកនាំដោយ លោកអគ្គនាយក Rafael Grossi បានទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងដោយ កងទ័ពរុស្ស៊ី។ ក្រុមការងារកំពុងចាប់ផ្តើមពិនិត្យតំបន់រោងចក្រ។ នេះជាដំណើរទស្សន កិច្ចលើកទីពីររបស់លោក Grossi ទៅកាន់រោងចក្រ Zaporizhzhia។
លោក Grossi បានប្រកាសពីផែនការទៅពិនិត្យរោងចក្រ Zaporizhzhia នៅថ្ងៃទី ២៥ ខែមីនា កន្លងទៅ។ លោកបាននិយាយថា ខ្លួនចង់ពិនិត្យមើល និងវាយតម្លៃដោយ ផ្ទាល់នូវការផ្លាស់ប្តូរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បើប្រៀបធៀបទៅ នឹងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកកាលពីខែកញ្ញា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ