ក្រុមការងារ K73 ខិតខំប្រឹងប្រែងស្វែងរក​យុទ្ធមិត្តពលីជីវិតនៅកម្ពុជា

(VOVWORLD) - តំណាងអាជ្ញាធម៌ខេត្តប៉ៃលិន និងបាត់ដំបង បានសន្យានឹងបង្ករាល់លក្ខណៈងាយស្រួលជួយក្រុមការងារ K73 ដើម្បីបំពេញល្អភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនាញការវៀតណាមនៅកម្ពុជា។
ក្រុមការងារ K73 ខិតខំប្រឹងប្រែងស្វែងរក​យុទ្ធមិត្តពលីជីវិតនៅកម្ពុជា - ảnh 1ក្រុមការងារ K73ធ្វើការស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុកងទ័ពអ្នកស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅខេត្តប៉ៃលិន នៃប្រទេសកម្ពុជា (រូបថត៖ VNA)

នៅពេលអញ្ជើញមកដល់កម្ពុជា ដើម្បីធ្វើការស្វែងរក ជីកគាស់ និងប្រមូលអដ្ឋិធាតុកងទ័ពអ្នកស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យកាលនានានោះ លោកវរសេនីយ៍ឯកបម្រុង Tran Chi Cong មេបញ្ជាការក្រុមការងារ K73 បញ្ជាការដ្ឋានកងទ័ពជើងគោកខេត្ត Long An បានអញ្ជើញជួបធ្វើការជាមួយអាជ្ញាធម៌ខេត្តប៉ៃលិន និងខេត្តបាត់ដំបង - ជាភូមិសាស្ត្រសំខាន់ៗ ដែលក្រុមការងារបំពេញភារកិច្ច។ នៅក្នុងជំនួបធ្វើការទាំងនេះ តំណាងក្រុមការងារ K73 មានគោលបំណងថា អាជ្ញាធម៌នៃប្រទេសមិត្តយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដល់ក្រុមការងារឲ្យបំពេញភារៈកិច្ចបានល្អ ក្នុងនោះ បង្កលក្ខណៈងាយស្រួក្នុងការឃោសនាតាមរយៈយធ្យោបាយព័ត៌មានមហាជនអំពីការងារដ៏មានអត្ថន័យរបស់ក្រុមការងារ K73 និងរបប និងគោលនយោបាយរបស់ប្រជាជនកម្ពុជានៅពេលជួយសម្រួលការងារស្វែងករកអដ្ឋិធាតុរបស់យុទ្ធជនពលី។

ជាការឆ្លើយតប តំណាងអាជ្ញាធម៌ខេត្តប៉ៃលិន និងបាត់ដំបង បានសន្យានឹងបង្ករាល់លក្ខណៈងាយស្រួលជួយក្រុមការងារ K73 ដើម្បីបំពេញល្អភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនាញការវៀតណាមនៅកម្ពុជា ព្រមទាំងសម្ដែងគោលបំណងចង់បន្តកសាងទំនាក់ទំនងមិត្តភាពរវាងខេត្ត ប៉ៃលិន និងខេត្តបាត់ដំបង ជាមួយខេត្ត Long An និយាយដោយឡែក និងរវាងកម្ពុជា និងវៀតណាមនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ