|
ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ (VOV) |
Vovworld- ក្រុមការងារគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមដឹក
នាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមលោក Pham Dung បានទៅបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០កញ្ញា។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ ក្រុមការងារបានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីក្រសួងផ្សាយសាសនា Tadeusz
Wojda អនុរដ្ឋមន្ត្រីការបរទេស Antoine Camilleri និងចូលរួមពិធីជួបមុខរួមរបស់
សម្ដេចបាប Francis និងទស្សនាស្ថានីផ្សាយសម្លេងវ៉ាទីកង់។ នៅបណ្ដាពិធីជួប
សន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរលើបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូចគ្នា។ ភាគីវៀតណាមបានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលអនុវត្តមុនក៏ដូចជាក្រោយគោលនយោបាយសាសនា ធានាសិទ្ធិសេរី
ភាពខាងជំនឿនិងសាសនា។ រដ្ឋាភិបាលវៀតណាមសន្យាជួយឧបត្ថម្ភបង្ក
លក្ខណៈជួយឧបត្ថម្ភបណ្ដាអង្គការសាសនា ទន្ទឹមនឹងនោះសម្ដែងបំណងគ្រឹស
សាសនិកវៀតណាមសកម្មចូលរួមកសាងប្រទេសជាតិ។ រីឯភាគីវ៉ាទីកង់បាន
សង្កត់ធ្ងន់ថា មានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាម
ទន្ទឹមនឹងនោះវ៉ាទីកង់នឹងខំប្រឹងប្រែងសហការល្អជាមួយរដ្ឋាភិបាលវៀតណាម
ដោះស្រាយរាល់បញ្ហាសំដៅជំរុញទំនាក់ទំនងរវាងភាគីទាំងពីរ៕