ក្រុមការងារគណៈកម្មាធិការអឺរ៉ុបជួបធ្វើការជាមួយវៀតណាមអំពីការលុបចោល “កាតលឿង” ទៅលើជលផល

(VOVWORLD) - ចាប់ពីថ្ងៃទី១៥ដល់ទី២៥ ឧសភា ក្រុមបច្ចេកទេសរបស់គណៈកម្មាធិការអឺរ៉ុប (EC) បានទៅត្រួតពិនិត្យស្ថានភាពជំនះពុះពារលើ “កាតលឿង” ផ្នែកជលផលនៅវៀតណាម។

   ក្រុមការងារ EC នឹងទៅត្រួតពិនិត្យដោយចៃដន្យនូវការអនុវត្តជំនះពុះពារលើ “កាតលឿង” នៅតំបន់ឆ្នេរសមុទ្រមួយចំនួន តាមនោះវាយតំលៃដោយបរានុម័ត្តចំពោះរបាយការណ៍របស់វៀតណាម។

ស្ដីពីបញ្ហានេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បានឲ្យដឹងថា៖

“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងតំបន់នានាបានត្រៀមរៀមចំយ៉ាងហ្មត់ចត់តាមសំណូមពររបស់ក្រុមត្រួតពិនិត្យ EC។ យើងបានជូនដំណឹងអំពីអ្វីៗដែលយើងធ្វើបាន ក៏ដូចជាអ្វីៗដែលមិនទាន់ធ្វើបាន ហើយទទួលយកការផ្ដល់អនុសាសន៍របស់ EC។ យើងអាចស្នើឲ្យ EC ជួយវៀតណាមលើកកំពស់បច្ចេកទេសនិងសមត្ថភាព។ វៀតណាមនឹងបង្ហាញនូវស្មារតីឧស្សាហ៍ព្យាយាមរៀនសូត្រ។ យើងខ្ញុំសង្ឃឹមថា EC នឹងទទួលស្គាល់ហើយមានការវាយតំលៃល្អចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីលុបចោលកាតលឿងទៅលើផ្នែកជលផលវៀតណាមយ៉ាងឆាប់ៗ”។

មុននោះ នាថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ EC បានដាក់ “កាតលឿង” ទៅលើជលផលនេសាទរបស់វៀតណាម ហើយដាក់ចេញអនុសាស៍ចំនួន៩ ដែលវៀតណាមចាំបាច់ត្រូវជំនះក្នុងរយៈពេល៦ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ