ក្រុមការងារឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប្ដឹងជំទាស់ចំពោះដីការសម្រេចស្ដីពីករណីបណ្ដឹងតវ៉ានៅរដ្ឋ Pennsylvania
(VOVWORLD) - ក្រុមមេធាវីនៃ ក្រុមការងារឃោសនាបោះឆ្នោតរបស់ប្រធានា ធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្ដឹងតវ៉ាជំទាស់ឡើងតុលាការឧទ្ធរណ៍អាមេរិក។
បុគ្គលិកបោះឆ្នោតបំពេញភារកិច្ចនៅការិយាល័យបោះឆ្នោតប្រធានាធិបតីនៅ Easton រដ្ឋ Pennsylvania (រូបថត៖ AFP / VNA) |
នៅថ្ងៃទី ២២ ខែវិច្ឆិកា ក្រុមការងារឃោសនាបោះឆ្នោត របស់ប្រធានា ធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្ដឹងជំទាស់ចំពោះដីការសម្រេចរបស់ចៅក្រមសហរដ្ឋ ដែលបានច្រានចោលពាក្យបណ្ដឹងតវ៉ារបស់ពួកគេអំពីការលួចបន្លំសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania -ដែលជារដ្ឋមានចំនួនប្រជាជនច្រើនជាងគេ ទី ៦ នៅអាមេរិក ហើយមានអង្គបោះឆ្នោតចំនួន ២០ នាក់។ ដូច្នេះក្រុមមេធាវីនៃ ក្រុមការងារឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេ រិកលោក Donald Trump បានដាក់ពាក្យបណ្ដឹងតវ៉ាជំទាស់ឡើងតុលាការឧទ្ធរណ៍អាមេរិក នៅតំបន់ទី ៣ បន្ទាប់ពីចៅក្រម Matthew Brann បានចេញដីការអនុញ្ញាតឱ្យរដ្ឋ Pennsylvania បញ្ជាក់ពីជ័យជម្នះរបស់បេក្ខជន ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ផងដែរ៕