ក្រុមការងារជួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជំរុញនិងត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
(VOVWORLD) - សេចក្តីសម្រេចលេខ ៣០ នៃរដ្ឋសភាផ្តោតលើដំណោះស្រាយដើម្បីកៀរគរប្រភពធនធានបន្ថែមសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ការថែទាំសុខភាពការការពារអាយុជីវិតរបស់ប្រជាជននិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំងសម្រាប់សន្តិសុខសង្គម ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពវិស័យពាក់ព័ន្ធនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។
សេចក្តីសម្រេចលេខ ៣០ នៃរដ្ឋសភាផ្តោតលើដំណោះស្រាយដើម្បីកៀរគរប្រភពធនធានសម្រាប់បំពេញបន្ថែមការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ថែទាំសុខភាពនិងការការពារអាយុជីវិតសម្រាប់ប្រជាជន (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៣០ ខែសីហា នៅវិមានរដ្ឋសភា អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចស្តីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងសេចក្តីសម្រេចចិត្តនៅសម័យប្រជុំលើកទី ១ ដែលក្នុងនោះមានវិធានការពិសេស បង្កើតមូលដ្ឋានច្បាប់និងបង្កើនភាពម្ចាស់ការសម្រាប់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងតំបន់ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជំងឺកូវីដ -១៩ ឆ្លើយតបឱ្យបានទាន់ពេលវេលា តាមតម្រូវការនៃជីវភាពរស់នៅជាក់ស្តែង គឺទទួលបានការកោតសរសើរខ្ពស់ពីគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ អ្នកបោះឆ្នោតទូទាំងប្រទេសនិងមតិសាធារណៈនៅក្នុងសហភាពសភានៃបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
“ក្រុមការងារត្រូវបំពេញឲ្យបានល្អការងារជាសេនាធិការ ជួយដល់គណៈកម្មាធិការ បក្ស រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្របសម្រួលជាមួយគណៈកម្មាធិការកិច្ចការកម្មាភិ បាលរបស់បក្សនិងរដ្ឋាភិបាលដើម្បីរដ្ឋាភិបាលធ្វើការបូកសរុបការសន្និដ្ឋាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសំខាន់ៗរបស់បក្សនិងរដ្ឋនាពេលកន្លងមក។ សេចក្តីសម្រេចលេខ ៣០ នៃរដ្ឋសភា ផ្តោតលើដំណោះស្រាយដើម្បីកៀរគរប្រភពធនធានបន្ថែមសម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ការថែទាំសុខភាពការការពារអាយុជីវិតរបស់ប្រជាជននិងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំងសម្រាប់សន្តិសុខសង្គម ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពវិស័យពាក់ព័ន្ធនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ តើធ្វើយ៉ាងដូចម្តេចដើម្បីចេញផ្សាយគោលនយោបាយ និងយន្តការសមស្រប ដើម្បីគ្រប់គ្រងជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ។ រួមទាំងយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ការផលិតវ៉ាក់សាំងក្នុងស្រុក និងការទទួលបានវ៉ាក់សាំងដោយសមភាព ។ល។ ដើម្បីបំពេញភារកិច្ចជាបន្ទាន់នៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតឱ្យបានឆាប់បំផុត”។
ប្រធានរដ្ឋសភាបានកត់សម្គាល់ថា ក្នុងកំឡុងពេលបំពេញភារកិច្ច ក្រុមការងារបានសង្កត់ធ្ងន់លើគំនិតផ្តួចផ្តើមក្នុងការផ្តល់អនុសាសន៍និងសំណើទៅរដ្ឋាភិបាល (រូបថត៖ VOV) |
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឱ្យក្រុមការងារជួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ឃ្លាំមើល ជំរុញនិងត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ទន្ទឹមនឹងនេះចាំបាច់ត្រូវសិក្សានិងពិគ្រោះយោបល់ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងរដ្ឋាភិបាល អំពីដំណោះស្រាយជាបន្ទាន់ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយធានាឱ្យបានទាន់ពេលវេលាត្រឹមត្រូវតាមគោលដៅ តាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីបង្កើតការស្រុះចិត្តគំនិតនិងប្រសិទ្ធភាពពេញលេញនៅពេលអនុវត្តន៍ជាក់ស្តែង៕