ក្រុមការងារនៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ធ្វើការនៅខេត្ត HA TINH
នាថ្ងៃទី ៥ មិនា ក្រុមការងារ នៃគណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ របស់រដ្ឋសភាវៀតណាម ដឹកនាំដោយ លោក Phan Trung Ly ប្រធានគណះ កម្មាធិការច្បាប់រដ្ឋសភា បានមានជំនួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Ha Tinh អំពី ការយកមតិប្រជាជន ចំពោះសេចក្ដីព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ។ ក្រុមការងារបានវាយតំលៃខ្ពស់ ចំពោះការដែលខេត្ត Ha tinh បានអនុវត្តការយកមតិ
របស់បញ្ញាវន្តអ្នកវិទ្យាសាស្ត្រគ្រប់ជាន់ថ្នាក់ ក្នុងការផ្តល់មតិចំពោះ សេចក្ដីព្រាង ធ្វើ
វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ ក្រុមការងារក៏បានស្នើ ខេត្ត ha tinh ឃោសនា
ដ៏ទូលំទូលាយ និងយកមតិមហាជននៅតំបន់ឆ្ងាយដាច់ស្រយាលចំពោះ សេចក្ដី
ព្រាង ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២៕