|
លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស |
VOV-នារសៀលថ្ងៃទី១៧មេសាក្រុមការងាររបស់គណៈលេខាមជ្ឈឹមបក្ស
កុម្មុយនីស្ត វៀតណាមដឹកនាំដោយលោក Dinh The Huynh សមាជិក
ការិយាល័យនយោបាយលេខាមជ្ឈឹមបក្សបានទៅត្រួតពិនិត្យការងារលាត
ត្រដាងអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមលើកទី៤ស្ដីពី “បញ្ហាបន្ទាន់
មួយចំនួនអំពី ការកសាងបក្សនាបច្ចុប្បន្ន” និងការងារលាតត្រដាងអនុវត្ត សារាចរណ៍លេខ០៣របស់ ការិយាល័យនយោបាយអំពី “បន្តជំរុញការ រៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោកប្រធានហូជីមិញរបស់ ”គណៈ
កម្មាធិការបក្សទីក្រុង Can Tho។ នៅទីនេះ លោក Dinh The Huynh បាន វាយតំលៃខ្ពស់ការអនុវត្តល្អសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤សំរាប់កម្មាភិបាល ស្នូលតាមកាលកំណត់ បង្កការស្រុះចិត្តគំនិតខ្ពស់ក្នុងផ្ទៃក្នុងបក្ខជននិងប្រជាជន
គ្រប់ស្រទាប់។ លោក Dinh The Huynh បានស្នើរថាក្នុងរយៈពេលខាងមុខ
ទីក្រុងគប្បី បន្តអនុវត្តកិច្ចការទិតៀននិងស្វ័យទិតៀនយ៉ាងហ្មត់ចត់តាមស្មារតីរបស់សេចក្តីសំរេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ រៀបចំបណ្ដាសន្និបាត ជ្រួតជ្រាបសេចក្តីសំរេចចិត្តនៅបណ្ដាថ្នាក់ខ័ណ្ឌស្រុកនិងគណៈកម្មាធិការបក្សក្រោមឪវាទគ្រប់ជាន់ថ្នាក់ប្រកបដោយប្រសិទ្ធភាព៕