ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបូកសរុបការងារឆ្នាំ២០១៩និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩
(VOVWORLD) - នារសៀលថ្ងៃទី២១ ខែមករា ក្រុមការងាររបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានប្រជុំបូកសរុបការងារឆ្នាំ២០១៨និងដាក់អោយអនុវត្តភារកិច្ចឆ្នាំ ២០១៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ chinhphu.vn) |
នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ទោះបីមិនមែនជាស្ថាប័នរដ្ឋបាលនោះឡើយ ប៉ុន្តែក្រុមការ ងារទទួលបានទំនុកទុកចិត្តរបស់សង្គម បង្កើតឡើងសញ្ញាសំគាល់ក្នុងការប្រឆាំង នឹងភាពយឺតយ៉ាវ ក៏ដូចនាំគោលជំហររបស់បក្សនិងរដ្ឋាភិបាលចូលក្នុងជីវភាព រស់នៅផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានក្រើនរំលឹកក្រុមការងារថា មិនធ្វើការ ជំនួសអោយស្ថាប័នគ្រប់គ្រងរបស់រដ្ឋ ក្រសួង និងស្ថាប័ននានាឡើយ ក៏ប៉ុន្តែ ផ្តោតទៅលើការដោះស្រាយការជំពាក់ជំពិនក្នុងរបៀបរបបនិងគោលនយោបាយ។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយចាំបាច់ត្រូវបង្កើនការ ត្រួតពិនិត្យការកសាង សុក្រិតគោលនយោបាយ បញ្ឈប់ស្ថានភាពយឺតយ៉ាវនៃ គម្រោងច្បាប់មួយចំនួន ព្រមទាំងបន្តផ្លាស់ប្ដូរថ្មីវិធីធ្វើការ ដើម្បីអោយកម្មាភិបាល និងមន្ត្រីរដ្ឋការក្នុងប្រព័ន្ធរដ្ឋបាលទាំងមូលត្រូវផ្ទេរប្ដូរខ្លួនឯងជាពិតប្រាកដ៕