ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តរបាយការណ៍របស់វៀតណាម
(VOV)_នារសៀលថ្ងៃទី ៧ កុម្ភះ ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិ មនុស្សអង្គការសហប្រជាជាតិបានអនុម័តរបាយការណ៍ពិនិត្យមើលទូទៅជា ប្រចាំ (UPR)របស់វៀតណាម។ តាមរយៈការវាយតំលៃរបស់ក្រុមការងារថា៖វៀត ណាមបានរួមសហការយ៉ាងសកម្ម មានការទទួលខុសត្រូវ និងប្រសិទ្ធិភាព ក្នុង ដំណើការកសាងរបាយការណ៍។
|
ក្រុមការងារស្ដីពី UPR នៃក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអនុម័តរបាយការណ៍របស់វៀតណាម |
ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានគណប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោក Ha Kim Ngoc បានអះអាងថា៖វៀតណាមបានវាយតំលៃខ្ពស់ ចំពោះរាល់មតិ ការរួមវិភាគទាន និងសំណូមពររបស់ប្រទេសនានា ចំពោះវៀត
ណាម ក្នុងកិច្ចប្រជុំអធិប្បាយនិងជួបសន្ទនា។ លោក Ha Kim Ngoc ក៏បាន
សង្កត់ ធ្ងន់ទៅលើសារសំខាន់របស់យន្តការ UPR និងចាត់ទុកដែរថា៖នេះគឺ ឱកាសដើម្បីបណ្ដាប្រទេសពិនិត្យឡើងវិញនូវសភាពការណ៍អនុវត្តសិទ្ធិមនុស្ស
នៅប្រទេស និមួយៗ ចែករំលែកបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅ
មក ជំរុញកិច្ច សហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្ស…ល៕