ក្រុមការងារអន្តរស្ថាប័នទៅបំពេញការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
|
ក្រុមការងារអន្តរស្ថាប័នទៅបំពេញការងារនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២៤ មេសា បញ្ជាការដ្ឋានកងទ័ពជើងទឹកយោភូមិភាគទី៤ បានរៀបចំក្រុមការងារទី៦ បញ្ជូនកម្មាភិបាល ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នមជ្ឈឹម និងតំបន់ទៅបំពេញការងារ និងលើកទឹកចិត្តកម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa និងស្ថានីយ៍ DK1។នេះជាឱកាសដើម្បីរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ លើកទឹកចិត្តមោទនភាពជាតិ អំពីអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស៕