ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមប្រកួតប្រកបដោយជោគជ័យនៅអូឡាំពិក២០១៦

ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមប្រកួតប្រកបដោយជោគជ័យនៅអូឡាំពិក២០១៦ - ảnh 1
កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh (ឆ្វេង) ដណ្ដើមយកមេដាយទី២សំរាប់ក្រុមកីឡាវៀតណាម​នៅអូឡាំពិក Rio ២០១៦ (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១០ សីហា ក្នុងការប្រកួតនៅកីឡាអូឡាំពិក Rio ២០១៦
នៅប្រេស៊ីល កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh របស់ក្រុមកីឡាវៀតណាមបន្ត
ដណ្ដើមបន្ថែមមេដាយប្រាក់មួយគ្រឿងទៀតក្នុងវិញ្ញាសារបាញ់កាំភ្លើងខ្លីរយៈ
ចម្ងាយ៥០ម៉ែត្រ ដោយពិន្ទុ ១៩១,៣។កីឡាករជនជាតិកូរ៉េខាងត្បូង Jin Jong Oh
ដណ្ដើមបានមេដាយមាសដោយពិន្ទុ ១៩៣,៧។ដូច្នេះហើយ គិតដល់ដំណាច់ថ្ងៃទី
១០ សីហា ក្នុងតារាងមេដាយអូឡាំពិក ក្រុមកីឡាវៀតណាមកំពុងឈរនៅលំដាប់
ថ្នីទី១៥ ដោយមានមេដាយមាសមួយគ្រឿងនិងមេដាយប្រាក់មួយគ្រឿង។ក្រោយ
ពីដណ្ដើមបានមេដាយទី២នៅអូឡាំពិក២០១៦ កីឡាករបាញ់កាំភ្លើង Hoang Xuan
Vinh បានចែករំលែកថា៖
“កីឡាអូឡាំពិកលើកនេះមានអត្ថន័យដ៏ធំធេងចំពោះខ្ញុំ។វគ្គប្រកួតផ្ដាច់ព្រ័ត្រ
ថ្ងៃនេះគឺគួរឲ្យរង់ចាំណាស់។ខ្ញុំសូមផ្ញើរក្ដីសប្បាយរីករាយនេះទៅកាន់ប្រជាជន
វៀតណាមទាំងមូលហើយទៅកាន់ក្រុមគ្រួសារខ្ញុំដែរ។ខ្ញុំមានគោលបំណងថា
កីឡាវៀតណាមនាពេលខាងមុខនឹងបន្តប្រកួតយ៉ាងល្អថែមទៀតដើម្បីដណ្ដើម
បានមេដាយថ្លៃថ្លា”។
ក្រោយពីថ្ងៃប្រកួតទី១០ សីហា កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh
ក្លាយទៅជាកីឡាករជោគជ័យបំផុតរបស់កីឡាវៀតណាម ហើយក៏ក្លាយទៅជា
កីឡាករ មួយរូបក្នុងចំណោមកីឡាករបាញ់កាំភ្លើងឆ្នើមបំផុតនៃអូឡាំពិកលើក
នេះ ដោយ ដណ្ដើមបានមេដាយមាស១គ្រឿងនិងមេដាយប្រាក់១គ្រឿងក្នុង
វិញ្ញាសារចំនួន២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ