ក្រុមកីឡាវៀតណាមឈរនៅចំណាត់ថ្នាក់ទី២០ជាបណ្តោះអាសន្ននៃការប្រកួត ថ្ងៃទី៤នៅ ASIAD 2018
(VOVWORLD) - គិតរហូតមកដល់រសៀលថ្ងៃទី២២ខែសីហា ស្នាដៃនៃការប្រកួតគួរឲ្យចាប់ អារម្មណ៍របស់ ក្រុមកីឡាវៀតណាមគឺកីឡាករិនី Wusu Hoang Thi Phuong Giang ដណ្តើមបាន មេដាយសំរឹតចំនួន ១ គ្រឿង។
ក្រុមកីឡាវៀតណាមឈរនៅចំណាត់ថ្នាក់ទី២០ជាបណ្តោះអាសន្ននៃការប្រកួត ថ្ងៃទី៤នៅ ASIAD 2018 |
រីឯក្រុមកីឡាទាត់សីសំរាប់ផ្នែកនារីដណ្តើម បានមេដាយសំរឹតចំនួន ១ គ្រឿង។ យោងតាមតារាងរៀបលំដាប់ថ្នាក់សរុប គិតរហូតដល់ ម៉ោង ៨៖៣០នាទី យប់ថ្ងៃទី ២២ខែសីហា ក្រុមកីឡាវៀតណាម ដណ្តើមបាន មេដាយប្រាក់ចំនួន ៣គ្រឿង និងមេដាយសំរឹតចំនួន ៧ គ្រឿង ហើយឈរនៅចំណាត់ថ្នាក់ទី២០លើ ៤៥ប្រទេសនិងដែនដីដែលចូលរួម ASIAD 2018។ នាថ្ងៃទី២៣ខែសីហា ក្រុមកីឡាប៉េងប៉ុងវៀតណាម ដោយមានសមាជិក១១នាក់ នឹងមកកាន់ទីក្រុង Jakarta (ឥណ្ឌូនេស៊ី) ដើម្បីត្រៀមខ្លួនជា ស្រេចូលរួមការប្រកួត ហើយក្នុង ថ្ងៃដដែលនេះដែរ ក្រុមកីឡា វៀតណាមនឹងចូលរួមប្រកួតលើវិញ្ញាសារមួយ ចំនួនទៀតដូចជា ហែលទឹក បាញ់ធ្នូ បាល់បោះ និងជិះកងជាដើម៕